Connect with us

កីឡា

អគ្គលេខាកាយសម្ព័ន្ធ​ចាត់ទុកការបោះជុំរំហ្វឹកហាត់ និងវគ្គបណ្តុះបណ្តាលគឺជាផលចំណេញចំពោះគ្រូបង្វឹក

បានផុស

នៅ

លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ បានចាត់ទុកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស​គ្រូជំនាញកម្រិត១(Level-1 Class P4+Training Casmp)  គឺមានផលចំណេញច្រើនចំពោះសិក្ខាកាម ពិសេសការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះធ្វើឡើង ក្នុងវគ្គបណ្តុះបណ្តាល នៅខេត្តកំពង់ឆ្នាំងរយៈពេល៥ថ្ងៃ ក្រោមជំនួយថវិការ​របស់ក្រសួងអប់រំ យុវជន និងកីឡា បង្រៀនដោយរូបលោក និងគ្រូជំនួយ លោកសោ សុផេង ជាគ្រូជំនាញ របស់សហព័ន្ធមានកម្រិតបច្ចេកទេស FIG Academy Level-1 and Level-3 in Artistic and aerobic Gymnastic ។

អគ្គលេខាធិការដដែលលើកឡើងថា វគ្គនេះធ្វើឡើងដើម្បីពង្រឹងគុណភាពបច្ចេកទេសជូនដល់គ្រូបង្វឹកកម្រិត១ ដើម្បីឲ្យមានការយល់ដឹងកាន់តែប្រសើរដើម្បីត្រៀមលក្ខណៈឲ្យបានល្អឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានាពិសេសសម្រាប់ព្រឹត្តិការណ៍SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

វាជាផលចំណេញមែនទែន ដែលយើងរៀបចំតាមខេត្ត ទាំងថ្លៃចំណាយ ហើយសម្រាប់ទីតាំងនៅទីនេះគឺមានសម្ភារៈ គ្រប់គ្រាន់ មិនខុសពីភ្នំពេញប៉ុន្មាន ហើយមានទីធ្លាធំល្អ។ វគ្គសិក្សានីមួយៗ គឺយើងឆ្លងកាត់ទ្រឹស្តី ហើយអនុវត្ថន៍ ប៉ុន្តែអ្វីដែលយើងទទួលបានថ្មីនោះ  គឺផ្លាស់ប្តូរបទពិសោធន៍ រវាងកីឡាករ និង កីឡាការិនី ហើយគ្រូទាំងអស់ ក៍បានផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្ហាត់ ផងដែរ។ នេះជាការបញ្ចាក់បន្ថែមរបស់ លោក ណយផាណា ។

បើនិយាយពីការប្រែប្រួល៣ ទៅ៤ ឆ្នាំចុងក្រោយនេះ ទោះស្ថិតក្នុងតំណាក់កាលកូវីដ ប៉ុន្តែកីឡាកាយសម្ព័ន្ធ មានការប្រែប្រួល ច្រើនណាស់ ដោយសារផែនការ និងអនុសាសន៍ ដាក់ចេញរបស់ឯកឧត្តមបណ្ឌិតថោងខុន គឺយើងមិនត្រូវយកបញ្ហាជាឧបសគ្គនោះទេ យើងយកបញ្ហាជាដំណោះស្រាយ បញ្ហាជាឆន្ទៈ បញ្ហាប្រែក្លាយជាកំលាំង ។ សម្រាប់ផែនការយើង គឺមិនមែនតែទៅលើឆ្នាំ២០២៣ទេ បន្ទាប់ពីនេះយើងត្រូវឲ្យកីឡាកាយសម្ព័ន្ធ បន្តនិរន្តភាពជារៀងរហូតតទៅមុខទៀត ។

សម្រាប់ សិក្ខាកាមដែលចូលរួមមានចំនួន២២នាក់ ក្នុងនោះស្រ្តី៨នាក់មកពីរាជធានីភ្នំពេញ២នាក់ ខេត្តកំពង់ឆ្នាំង១៣នាក់ ខេត្តក្រចេះ៤នាក់ខេត្តកំពង់ចាម១នាក់និងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ២នាក់។ វគ្គសិក្សាចែកចេញជា២ផ្នែកគឺពេលព្រឹកសិក្សាផ្នែកទ្រឹស្ដី និងពេលល្ងាចការអនុវត្តន៍ផ្ទាល់។ក្រៅពីសិក្សាទ្រឹស្ដីក៏មានការឧទ្ទេសនាមនូវពីបទពិសោធន៍ល្អៗថ្មីៗពិសេសពីការផ្លាស់ប្ដូរច្បាប់ប្រកួតថ្មីៗសម្រាប់ឆ្នាំ២០២២ដល់២០២៤ទៀតផង ។

ចំពោះលទ្ធផលនៃការសិក្សាសិក្ខាកាម១០នាក់ស្មើនឹង៤៥ភាគរយ បានទទួលនូវនិទ្ទេសល្អ សិក្ខាកាម៨នាក់​ស្មើនឹង៣៦ភាគរយបានទទួលនិទ្ទេសល្អបង្គួរនិងសិក្ខាកាម៤នាក់ (១៨ភាគរយ)ទទួលនិទ្ទេសមធ្យម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម