Connect with us

ព័ត៌មានជាតិ

និស្សិតចិនមួយក្រុមមកស្វែងយល់ពីទីផ្សារការងារនៅប្រទេសកម្ពុជា

បានផុស

នៅ

និស្សិតចិនមួយក្រុមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង បានចុះមកកម្មសិក្សា និងស្វែងយល់ពីទីផ្សារការងារ​ និងការរីកចំរើនរបស់ប្រទេសកម្ពុជាមុននឹងបញ្ចប់ការសិក្សារបស់ពួកគេ។

ការចុះមកកម្មសិក្សានេះធ្វើឡើងតាមរយៈកម្មវិធីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង ហៅកាត់ថា NTU PEAK ASEAN ដែលជាកម្មវិធីដំបូងបង្អស់មួយក្នុងការប្រមូលផ្ដុំនិស្សិតឆ្នើមរបស់សាកលវិទ្យាល័យ NTU ផ្នែកជំនាញធុរកិច្ច
មនុស្សសាស្រ្ត សិល្បៈ វិទ្យាសាស្ត្រសង្គម និងវិស្វកម្មមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមចុះកម្មសិក្សារយៈពេល​ពីរសប្ដាហ៍។ លើសពីនេះនិស្សិតរបស់សាកលវិទ្យាល័យ NTU ត្រូវបានតម្រូវឱ្យធ្វើការសហការជាមួយនឹងនិស្សិតរមកពីវិទ្យាស្ថាន CamEd Business School។ កម្មវិធីនេះមានការគាំទ្រដោយក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំឈានមុខគេមួយនៅកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលរំពឹងទុកពីការស្ទង់មតិក្រោយបញ្ចប់កម្មវិធីបានបង្ហាញថានិស្សិត NTU ចំនួន១០០ភាគរយបានចាត់ទុកប្រទេស​កម្ពុជាជាគោលដៅការងារបន្ទាប់ពីបញ្ចប់ការសិក្សា។ ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ NTU PEAK ASEAN គឺជាកម្មវិធីបន្ថែមពីលើកម្មវិធី NTU PEAK ដែលជាកម្មវិធីសិក្សាមានរយៈពេលបីសប្តាហ៍ និងត្រូវបានរៀប​ចំជាធម្មតានៅក្នុងប្រទេសសិង្ហបុរីដែលសិស្សានុសិស្សធ្វើការរួមគ្នាជាក្រុមដើម្បីធ្វើការស្រាវជ្រាវ ការស្ទង់មតិ និងបង្ហាញដំណោះស្រាយដែលអាចសម្រេចបាននូវបញ្ហាប្រឈមសម្រាប់មុខជំនួញជាក់ស្តែងដែលផ្តល់ជូនដោយដៃគូសាជីវកម្មដែលចូលរួម។

លោក Desmond Woo សាកលវិទ្យាធិការរងពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង បានមានប្រសាសន៍ថា «ដោយឈរលើគោលការណ៍នៃការគិតបែបរចនា កម្មវិធី NTU PEAK បានរៀបចំរួមគ្នាជាមួយក្រុមហ៊ុនជាដៃគូ
ដើម្បី​អភិវឌ្ឍនិស្សិតដែលមានសក្តានុពលខ្ពស់ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគតក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធនានាសម្រាប់ទីកន្លែងធ្វើការ និងសហគមន៍»។ លោកបានបន្តថា «យើងសូមថ្លែងអំណរគុណចំពោះ ព្រីនស៍ គ្រុប
សម្រាប់​ការគាំទ្រដល់សិស្សានុសិស្សរបស់យើងក្នុងកម្មវិធីសិក្សានៅក្នុងប្រទេសកម្ពុជា និងជួយដល់សិស្សរបស់យើងនូវការយល់ដឹងអំពីទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ»។

ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានថ្លែងថា ‌«កម្មវិធី NTU PEAK ASEAN គឺជាឱកាសដ៏ល្អមួយដើម្បីកែលម្អការយល់ដឹងរបស់អនាគតមេដឹកនាំរបស់ប្រទេសសិ
ង្ហបុរីក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធនានា អំពីប្រទេសកម្ពុជា»។

លោកបានបន្ថែមថា « សិស្សនិស្សិតចូលរួមនៃកម្មវិធីនេះបានធ្វើអន្តរកម្មយ៉ាងទូលំទូលាយជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិរបស់យើងដែលថ្នាក់ដឹកនាំបានស្ងើចសរសើរដល់ការបង្ហាញដំណោះស្រាយយ៉ាងទូលំទូលាយរបស់​ពួកគេនៅក្នុងបទបង្ហាញចុងក្រោយរបស់ពួកគេ។ ក្នុងនាមជាអតីតនិស្សិតសាកលវិទ្យាល័យ NTU ខ្ញុំពិតជាទន្ទឹងរង់ចាំស្វាគមន៍អ្នកចូលរួម និងដៃគូដែលមានសក្តានុពលបន្ថែមទៀតនាពេលអនាគត»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៦ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៦ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម