Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យជំរុញបុគ្គលិកអប់រំ និងអ្នកសិក្សាចាក់វ៉ាក់សាំងដូសជំរុញ ខណៈជិតបើកបវេសនកាល

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាទាំងអស់បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ខណៈការបើកបវេសនកាលឆ្នាំសិក្សាថ្មីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះបានធ្វើឡើងក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសំឡេងពិសេសកាលពីយប់ថ្ងៃទី២៩ ខែធ្នូនេះ ជម្រុញឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជាទម្លាប់រាងរាល់ ៦ខែម្តង ដើម្បីធានាភាពស៊ាំក្នុងសហគមន៍ ការពារការរាតត្បាតជំងឺកូវីដ-១៩ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺរាតត្បាតសាកលមួយនេះ។

លោក រស់ សុវាចា មានប្រសាសន៍នៅថ្ងៃទី៣០ ធ្នូនេះថា ក្រសួងអប់រំ យុវជន និងកីឡា សូមជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាទាំងអស់ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី។

លោក រស់ សុវាចា បានបន្តថា៖ “ក្រសួង​អប់រំ យុវជន និងកីឡា សូម​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងមាតាបិតាដែល​បាន​ទៅទទួលយកការចាក់​វ៉ាក់សាំងដោយ​ស្ម័គ្រចិត្ត ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូ​វីដ​-១៩​។ ស្មារតី​បែបនេះ ជាការ​ការពារ​អាយុជីវិត​ខ្លួនឯង និង អ្នកដទៃ ពិសេស​រវាង​គ្រូ និង​សិស្ស ដែល​ត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្នា ខណៈឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងចាប់ផ្តើមចូលរៀនពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ តទៅ”។

ជាមួយគ្នានេះ លោក រស់ សុវាចា បានជំរុញឱ្យឪពុកម្តាយ អាណាព្យាបាល ឬសហគមន៍ នាំកុមារអាយុ ៦ឆ្នាំពេញ ឬ ៧០ខែ និងកុមារមានពិការភាពមកចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៧ នាទីutes មុន

ផ្លែឈើ ៣មុខ បើញ៉ាំច្រើនពេកនឹងបំផ្លាញថ្លើមយ៉ាងឆាប់រហ័ស

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​មីន អ៊ុងឡាំង​ប្រកាស​ចូលរួម​កិច្ចប្រជុំថ្នាក់តំបន់​​លើក​ដំបូង ​ក្រោយ​ការប្រកាស​​រៀបចំ​បោះឆ្នោត​

ព័ត៌មានជាតិ៤១ នាទីutes មុន

កម្ពុជា-អូស្ត្រាលី បញ្ជាក់ពីការបន្តកិច្ចសហការអនុវត្តច្បាប់លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យអតីតនិស្សិតខ្មែរពីជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

មីន អ៊ុងឡាំង​ ប្រកាស​​​រៀបចំ​បោះឆ្នោត​​ក្នុងខែ​ធ្នូឆ្នាំនេះ ខណៈ​​​​​ក្រុមប្រឆាំង​ថា «នឹងអុកឡុក»

Sokha Hotels

ព័ត៌មានពេញនិយម