ព័ត៌មានជាតិ
ខេត្តបាត់ដំបង ដាក់ផែនការ ៥ ឆ្នាំ អភិវឌ្ឍគោលដៅទេសចរណ៍
រដ្ឋបាលខេត្តបាត់ដំបងបានដាក់គោលដៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ធ្វើឱ្យខេត្តបាត់ដំបងក្លាយទៅជាគោលដៅទេសចរណ៍បែបទីក្រុង ប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិកែច្នៃ និងប្រកបដោយភាពវៃឆ្លាតនៅភូមិភាគពាយ័ព្យ។
ផែនការអភិវឌ្ឍទេសចរណ៍ ២០២១-២០២៥ របស់ខេត្តបាត់ដំបងផ្តោតលើវិស័យជាច្រើនដូចជា ការអភិវឌ្ឍន៍ផលិតផល និងពង្រឹងគុណភាពទេសចរណ៍ ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍, ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសម្រួលការធ្វើដំណើរទេសចរណ៍, សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន, ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង, ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ, ការវិនិយោគក្នុងវិស័យទេសចរណ៍, ការអភិវឌ្ឍន៍ និងការគ្រប់គ្រង់ធនធានធម្មជាតិ បួករួមទាំងគោលដៅមួយចំនួនជាច្រើនទៀត។
លោក សុខ លូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា ផែនការនេះស្របតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺឆ្គងកូវីដ ១៩ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ស្របតាមនិន្នាការបច្ចុប្បន្ន។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងដូចគ្នាដែរថា ផែនការអភិវឌ្ឍទេសចរណ៍នេះមានការចូលរួមផ្ដល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ ពលរដ្ឋសហគមន៍មូលដ្ឋាន។
លោកប្រធានមន្ទីរទេសចរណ៍ជឿជាក់យ៉ាងមុតមាំថា ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ របស់ខេត្តបាត់ដំបង នឹងរួមចំណែកក្នុងការលើកស្ទួយកិច្ចអភិវឌ្ឍផលិតផល និងសម្បទាទេសចរណ៍ ការពង្រឹងគុណភាព និងសេវាកម្មទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការចូលរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌ វប្បធម៌ ការ ការពារធនធានធម្មជាតិ ការជំរុញកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន ប្រកបដោយនិរន្តរភាព ជាពិសេសរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន។
ខេត្តបាត់ដំបង ជាខេត្តមួយដែលមានភោគផលធម្មជាតិសំបូរបែប និងមានវិសាលភាពដ៏ធំធេងផ្នែកកសិកម្ម មានដីប្រកបដោយជីវជាតិ ដែលអំណោយផលសម្រាប់កសិផលគ្រប់ប្រភេទ ជាពិសេសដំណាំស្រូវ ព្រមទាំងដំណាំយុទ្ធសាស្ត្រផ្សេងៗទៀត។ ក្រៅពីភោគផលដំណាំ ខេត្តបាត់ដំបងនៅមានធនធានធម្មជាតិជាច្រើនទៀតដូចជា ទីក្រុងបុរាណ សំណង់ស្ថាបត្យកម្ម ដងស្ទឹង បឹងបួរ ទន្លេ ទឹកធ្លាក់ ភ្នំ ព្រៃព្រឹក្សា ប្រសាទបុរាណ សត្វចតុ បាត សត្វស្លាបគ្រប់ប្រភេទ បង្កលក្ខណៈជារមណីយដ្ឋានទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រ៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»