ព័ត៌មានជាតិ
ក្រុមហ៊ុន Metfone ទទួលបានពានរង្វាន់ “អ្នកផ្តល់សេវាអុីនធឺណិតល្អបំផុតនៅកម្ពុជា ២០២២”
ថ្មីៗនេះក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) ត្រូវបានផ្តល់កិត្តិយសដោយ Global Business Outlook (GBO) ដែលជាទស្សនាវដ្តីធុរកិច្ចអន្តរជាតិដ៏មានកិត្យានុភាពដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស នូវពានរង្វាន់ “អ្នកផ្តល់សេវាអុីនធឺណិតល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២២”។

សូមជម្រាបថា ពានរង្វាន់ “អ្នកផ្តល់សេវាអុីនធឺណិតល្អបំផុតនៅកម្ពុជា ឆ្នាំ ២០២២” ត្រូវបានវាយតម្លៃដោយឯករាជ្យដោយអ្នកជំនាញឈានមុខ និងអ្នកស្រាវជ្រាវនៃទស្សនាវដ្តី GBO។ លក្ខណៈវិនិច្ឆ័យវាយតម្លៃរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបណ្តាញ គុណភាព គោលនយោបាយលក់ និងការថែទាំអតិថិជន។

នេះជាលើកទីមួយហើយដែលមិត្តហ្វូនត្រូវបានផ្តល់កិត្តិយស និងវាយតម្លៃខ្ពស់ពី GBO ដោយផ្អែកលើសេវាកម្មអ៊ីនធឺណិត FTTH ដែលមានគុណភាពខ្ពស់ សេវាថែទាំអតិថិជន និងគោលការណ៍អនុគ្រោះដ៏ល្អសម្រាប់អត្ថប្រយោជន៍អតិថិជនដែលក្រុមហ៊ុនមិត្តហ្វូនបានផ្តល់។

ពានរង្វាន់នេះបានទទួលស្គាល់ពីការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់មិត្តហ្វូនក្នុងការរក្សានិន្នាការទីផ្សារ ការផ្តល់សេវាអ៊ិនធឺណិត FTTH ដ៏ទូលំទូលាយ និងសមត្ថភាពក្នុងការច្នៃប្រឌិត។ ពានរង្វាន់មួយនេះគឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់មិត្តហ្វូនក្នុងការលើកកម្ពស់តម្លៃស្នូលនៃអាជីវកម្មរបស់ខ្លួនដែលតែងតែប្តេជ្ញាចិត្តក្នុងការវិនិយោគលើសកម្មភាពអាជីវកម្ម ដោយនាំមកនូវសេវាកម្មសមរម្យ វិជ្ជាជីវៈ និងល្អបំផុតដល់អតិថិជន។ ជាមួយគ្នានេះ មិត្តហ្វូនក៏បានពង្រឹង និងអះអាងជាថ្មីម្តងទៀតនូវជំហរត្រួសត្រាយផ្លូវរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ ជាពិសេសក្នុងវិស័យអុីនធឺណិត FTTH នៅកម្ពុជា។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាព័ត៌មាន និងអុីនធឺណិតកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងនិងប្រតិបត្តិការផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់សហគ្រាស។ ការអភិវឌ្ឍន៍អុីនធឺណិត បានផ្លាស់ប្តូរគំរូនិងរបៀបដែលអាជីវកម្មដំណើរការ។ នេះក៏ជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់សកម្មភាពផ្លាស់ប្តូរឌីជីថលក្នុងយុគសម័យបច្ចេកវិទ្យា ៤.០។

នៅកម្ពុជាបច្ចុប្បន្ន មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលធំជាងគេ ហើយសេវាមិត្តហ្វូនអុីនធឺណិត FTTH កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនកាន់តែខ្លាំងឡើងនៅទូទាំងប្រទេស។ ជាមួយនឹងគោលដៅនៃការវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើឲ្យដំណើរការសេវាកម្មកាន់តែល្អនិងធ្វើអោយប្រសើរឡើងនូវភាពត្រឹមត្រូវ បង្កើនល្បឿននៃសេវាកម្ម និងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍សេវាកម្មថ្មីៗជាច្រើនដើម្បីតាមទាន់និន្នាការទីផ្សារ។ មិត្តហ្វូនគឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ត្រួសត្រាយផ្លូវដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ដោយផ្តល់នូវបទពិសោធន៍កាន់តែប្រសើរ និងបង្កើនការពេញចិត្តរបស់អតិថិជន៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ