Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល ប្រកាសកាន់ទុក្ខ៣ថ្ងៃ ចំពោះមរណភាពរបស់ Pele

បានផុស

នៅ

វីរបុរសបាល់ទាត់ប្រេស៊ីល Pele ដែលជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្ត បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់បានបំបែកកំណត់ត្រាពិភពលោក ជាមួយនឹងការស៊ុតបញ្ចូលទី ១២៨១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៦៣លើក សម្រាប់អាជីព២១ឆ្នាំរួមទាំងការស៊ុតបញ្ចូលទី ៧៧គ្រាប់ក្នុងការបង្ហាញខ្លួន៩២ប្រកួតសម្រាប់ប្រទេសរបស់គាត់ផងដែរ។

ក្នុងនាមជាកីឡាករតែម្នាក់គត់ដែលឈ្នះពាន World Cup បីដង ក្នុងឆ្នាំ១៩៥៨, ១៩៦២និង១៩៧០, Pele បានជាប់ឈ្មោះជាកីឡាករប្រចាំសតវត្សរ៍ ក្នុងឆ្នាំ២០០០។

ស្របពេលជាមួយគ្នានោះដែរ លោកប្រធានាធិបតី Jair Bolsonaro បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសុក្រនេះទៅ។

Pele បានទទួលរងបញ្ហាតម្រងនោម និងក្រពេញប្រូស្តាតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ គាត់បានទទួលការវះកាត់យកសាច់ដុះ ចេញពីពោះវៀនធំកាលពីខែកញ្ញាឆ្នាំ២០២១ នៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo ។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យម្តងទៀតនៅចុងខែវិច្ឆិកាឆ្នាំ២០២២។

កូនស្រីរបស់គាត់ឈ្មោះ Kely Nascimento តែងតែផ្តល់ព័ត៌មាន Update អំពីស្ថានភាពរបស់ឪពុកនាង ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។

មន្ទីរពេទ្យបានបញ្ជាក់ថា Pele បានទទួលមរណភាពដោយសារតែខូចសរីរាង្គជាច្រើន ដោយសារការវិវត្តនៃជំងឺមហារីកពោះវៀនធំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Pele ពីក្មេងបោះបង់ការសិក្សា ក្លាយជាស្តេចបាល់ទាត់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម