ជីវិតកម្សាន្ដ
សរុបពិធីមង្គលការតារាល្បីៗអន្តរជាតិ ៨ គូ ផ្អើលគេឯងក្នុងឆ្នាំ ២០២២
ពិធីមង្គលការជា ពិធីសំខាន់មួយក្នុងឆាកជីវិតមនុស្សគ្រប់គ្នា មិនថាតូច មិនថាធំ សុទ្ធតែចំណាយពេលជាច្រើនឆ្នាំទើបអាចរៀបការបាន។ ថ្ងៃនេះ យើងមកសរុបកម្មវិធីមង្គលការតារាល្បីក្នុងឆ្នាំ ២០២២ ជាមួយគ្នា ៖
១. Brooklyn Beckham និង Nicola Peltz
ក្នុងមង្គលការរបស់កូនប្រុសលោក David Beckham អតីតកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូប ជាមួយនឹងអ្នកស្រី Nicola ដែលជាតារាសម្ដែងជនជាតិអាមេរិក ពោរពេញទៅដោយភ្ញៀវកិត្តិយសល្បីៗជាច្រើន ។ ចំណែកឯរ៉ូបកូនក្រមុំវិញក៏មិនធម្មតាដែរ គឺជារ៉ូបម៉ាក Valentino ដ៏ប្រណិតមានតម្លៃដល់ទៅ ១០ម៉ឺនដុល្លារឯណោះ ។
២. Jennifer Lopez និង Ben Affleck
Jennifer Lopez ជាតារាចម្រៀងដ៏ល្បីបានរៀបការជាមួយតារាសម្ដែងអាមេរិកាំងលោក Ben Affleck ។ ពួកគេបានទាក់ទងគ្នាអស់រយៈពេល ២០ឆ្នាំមកហើយ ទម្រាំសម្រេចចិត្តរៀបការក្នុងឆ្នាំនេះ ពិតជាគួរឲ្យសរសើរមែន ។
៣. Chloë Sevigny និង Siniša Mačković
តារាសម្ដែងស្រី Chloë Sevigny រៀបការជាមួយលោក Siniša Mačković គឺជា អ្នកសិល្បៈ និងជានាយកវិចិត្រសាលសិល្បៈ Karma នៅទីក្រុងញូវយ៉ក ។ ការពិតអ្នកទាំងពីរមានកូនប្រុសអាយុ ២ខួបហើយ មង្គលការនេះប្រៀបដូចជាពិធីជប់លៀងសម្រាប់ពួកគេប៉ុណ្ណោះ ។
៤. Nora Attal និង Victor Bastidas
Nora Attal គឺជា តារាម៉ូដែលជនជាតិអង់គ្លេស ចំណែកឯស្វាមីវិញគឺជា អ្នកផលិតខ្សែភាពយន្ត ។ កម្មវិធីមង្គលការត្រូវធ្វើឡើងកាលពីខែកក្កដា ឆ្នាំ ២០២២ ក្នុងប្រទេសអេស្ប៉ាញ កោះ Ibiza ។
៥. Kourtney Kardashian និង Travis Barker
Kourtney Kardashian ជាបងស្រីធំក្នុងគ្រួសារ Kardashian មានទ្រព្យសម្បត្តិប្រមាណ ៦៥លានដុល្លារ សម្រាប់ Travis វិញគឺជា តន្ត្រីករជនជាតិអាមេរិក ។ កាន់តែពិសេស គ្រួសារខាងស្រីសុទ្ធតែស្លៀកពាក់ម៉ាក Dolce & Gabbana ក្នុងកម្មវិធីនោះ ។
៦. Britney Spears និង Sam Asghari
Sam Asghari ជា តារាបង្ហាញម៉ូត ជនជាតិអាមេរិក-អ៊ីរ៉ង់ និងគ្រូបង្វឹកកាយសម្បទា ។ ទោះបី Sam មានអាយុប្អូន Britney ១៣ឆ្នាំក៏ដោយ នៅតែអាចបន្តចំណងអាពាហ៍ពិពាហ៍ទៅមុខយ៉ាងរលូន ។
៧. Jay Ellis និង Nina Senicar
លោក Jay Ellis គឺជាតារាសម្ដែងជនជាតិអាមេរិក រីឯ Nina គឺជាតារាសម្តែងជនជាតិស៊ែប៊ី ។ ដំបូងពួកគេមានគម្រោងរៀបការយូរមកហើយ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ទើបត្រូវលើកមកនៅឆ្នាំនេះវិញ ។
៨. Pixie Lott និង Oliver Cheshire
តារាចម្រៀង Pixie Lott និងលោក Oliver Cheshire ជាជនជាតិអង់គ្លេសស្ថិតក្នុងរង្វង់សិល្បៈដូចគ្នា ។ អ្នកដឹងទេថា គ្រាន់តែរ៉ូបរៀបការរបស់នាងត្រូវចំណាយពេលដល់ទី ៦៥០ម៉ោងទើបរួចរាល់ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ កម្រងរូបភាពគួរឲ្យស្រលាញ់របស់តារាល្បីៗពិភពលោក ១០ ដួង កាលនៅតូច
ចុចអាន ៖ ភូមិគ្រឹះលំដាប់អភិជន របស់តារាស្រីថៃ ៥ ដួង មិនត្រឹមតែស្អាតនិងអស្ចារ្យ ឯតម្លៃខ្ទង់លាន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល