Connect with us

សន្តិសុខសង្គម

អគ្គិភ័យ​ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត​បាន​រលត់​អស់ទាំង​ស្រុង​ហើយ អ្នក​ស្លាប់​កើន​ដល់​ទៅ​ចំនួន​២៧​នាក់ បន្ត​បាត់​ខ្លួន​១៥ នាក់ របួស​ជាង​១០០​នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ អគ្គិភ័យ​ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត តាំងពី​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី២៨​ ខែធ្នូ ឆ្នាំ ២០២២ កន្លងមក​រហូតដល់​ថ្ងៃទី ៣០ ល្ងាច​ខែ ធ្នូ ឆ្នាំ ២០២២ បាន​រលត់​អស់ទាំង​ស្រុង​ហើយ ក្រុមការងារ​កំពុង​រុករក​សង្គ្រោះ​បន្ត​ក្នុង​នោះ​មាន​សមាស​ភាគី​ថៃ និង ភាគី​ខ្មែរ រុករក​ជាមួយគ្នា រហូតដល់​វេលា​ម៉ោង ៤​ល្ងាច អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ទៅ​ចំនួន​២៧​នាក់​ភាគច្រើន​ជា​ជនជាតិ​ថៃ​ហើយ នៅ​បាត់​ខ្លួន​១៥ នាក់​បន្តទៀត ចំណែក​អ្នករបួស​ជាង​១០០​នាក់ សមាស​ភាគី​ថៃ បាន​ដឹក​អ្នករបួស​យកទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​អស់ហើយ​ដែរ កាស៊ីណូ​ដាយ​មេន​រី​សត Royal G Club​ឬ Grand Diamond City និង​កាស៊ីណូ Casino Poipet Resort​នេះ​មាន ជាង ៣០០​បន្ទប់ និង​កន្លែង​រាប់រយ​ផ្សេងទៀត ទើប​ក្រុមការងារ​រុករក​សព​ពិបាក​ហើយ​យូរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយក​ព័​ត៌មាន​ឲ្យ​ដឹងថា អគ្គិភ័យ​បាន​រលត់​ទាំងស្រុង​កាលពី​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​៣០ ខែ​នេះ បន្ទាប់ពី​វា​បាន​ឆេះ តាំងពី​ម៉ោងជាង​១១​យប់ ថ្ងៃទី​២៨ ខែធ្នូ​ឆ្នាំ​២០២២ កន្លងមក ហើយ​ការងារ​សង្គ្រោះ​និង​គ្រប់​គ្រង់​ស្ថានការណ៍​បន្ត​រុករក ផ្ទៀងផ្ទាត់​ជនរងគ្រោះ​ស្លាប់ របួស មិន​របួស​និង បាត់​ខ្លួន​។

ក្នុង​នោះ​ក៏បាន​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ពិនិត្យ ដោះស្រាយ​រុះរើ កាត់​ផ្តាច់​កាយ រំលំ​និង​ដឹក​កាកសំណល់​សំណង់​អគារ​ចេញ រថយន្ត​ពន្លត់​អគ្គិភ័យ របស់​នគរបាល​ខេត្តបន្ទាយមានជ័យ និង ស្រុក ក្រុង និង​របស់​ក្រុមហ៊ុន​កាស៊ីណូ​នានា និង​របស់​សមាគម​ខ្មែរ​-​ចិន​ជិត​៣០​គ្រឿង​បាន​ដកចេញ​បណ្តើរៗ​ផងដែរ។

លោក​អ៊ុំ រាត្រី បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា តួលេខ​នៃ​ទំហំ​ខូចខាត នៅ​វាយតម្លៃ មិនទាន់​បានទេ រីឯ ចំនួន​ជនរងគ្រោះ​ជា​ផ្លូវការ អ្នក​បាត់​បង់ជីវិត​យោង​ប្រភព​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្សេងទៀត​បង្ហាញ​ថា មកទល់​ថ្ងៃត្រង់​ទី​៣០​ខែធ្នូ​នេះ ជនរងគ្រោះ​បាន​ស្លាប់​កើន​ដល់​មាន​២៧​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​ថៃ ចិន ម្នាក់ នេប៉ាល់​ម្នាក់ និង​អឺរ៉ុប​១​នាក់ របួស​មាន​ចំនួន ១០៨​នាក់ សង្គ្រោះ​មនុស្ស​ពី​ក្នុង​កាស៊ីណូ​មាន​១០០​នាក់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្នុងការ​ជួយសង្គ្រោះ​នោះ ខាង​ភាគ​ថៃ​បាន​ប្រើប្រាស់​រថយន្ត​ជំនួយ​សង្គ្រោះ​ចំនួន​១៨ គ្រឿង​(​ពន្លត់អគ្គិភ័យ រថយន្ត​បច្ចេកទេស​) និង​រថយន្ត​សង្គ្រោះ​(​គិលានសង្គ្រោះ​ឬ​ឡានពេទ្យ​និង​រថយន្ត​ដឹក​សព​)​ចំនួន ៤០ គ្រឿង ។ កម្លាំងចម្រុះ​របស់​អាជ្ញា​ធរ​ខ្មែរ មាន​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ មាន ស្នងការដ្ឋាន​នគរបាល កងរាជអាវុធហត្ថ ភូមិភាគ​៥ ទិស​បន្ទាយមានជ័យ និង​យោធា​ខេត្ត យោធា​កង​ព​លលេខ​៥១ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ សហការ​ជាមួយ​កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ ៧១១ នៃ​កងពលតូច​លេខ​៧០ ព្រមទាំង​មានការ​ចូលរួម​សហ​ប្រតិបត្តិ​ការ​ពី​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​យ៉ាងច្រើន​របស់​ថៃ​ពី​ខេត្ត​ស្រះកែវ ខេត្ត​នានា​និង​ពី​ថ្នាក់ជាតិ​ដែលមាន​មធ្យោបាយ សម្ភារ​:​ឧបករណ៍ បច្ចេកទេស​សមស្រប​ផងដែរ។

សូម​រំលឹក​ថា អគ្គិភ័យ​នៅកាស៊ី​ណូ​ដាយ​មេន​រី​សត Royal G Club​ឬ Grand Diamond City និង​កាស៊ីណូ Casino Poipet Resort ​នៅ​ក្រុង​ប៉ោយប៉ែត ភ្លើង​ឆាបឆេះ​កើតឡើង​នៅវេលា ម៉ោងជាង​១១​យប់​ថ្ងៃទី ២៨​ខែធ្នូ ឆ្នាំ​២០២២ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​កណ្តាល​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នា​ភូមិ​ក្បាលស្ពាន​១ និង​ភូមិ​ប៉ោយប៉ែត សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម