ជីវិតកម្សាន្ដ
ផលិតកម្ម YG ឆ្លើយតបពាក្យចចាមអារ៉ាមថា BLACKPINK នឹងចាកចេញពីទ្រនំខ្លួន ក្រោយចប់កុងត្រា
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ប្រភពពីគណនី Twitter ឈ្មោះ KpopHerald បានគេរាយការណ៍ថា ក្រុមចម្រៀងនារី BLACKPINK នឹងចាកចេញពីផលិតកម្ម YG Entertainment បន្ទាប់ពីបញ្ចប់កុងត្រានៅចុងឆ្នាំនេះ ហើយបន្តកិច្ចសន្យាជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ THE BLACK LABEL ។

ក្រោយពីមានពាក្យចចាមអារ៉ាមលេចឮពាសពាញបណ្ដាញសង្គម ទីភ្នាក់ងារផលិតកម្ម YG Entertainment បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបភ្លាមៗទៅនឹងព័ត៌មានដែលកំពុងតែកក្រើកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ YG Entertainment បានច្រានចោលនូវព័ត៌មានដែលថា BLACKPINK ផ្លាស់ទៅ THE BLACK LABEL គឺជារឿងមិនពិត។

យ៉ាងណាមិញ ចំពោះការចាកចេញ ឬបន្តយ៉ាងណានោះ ផលិតកម្ម YG មិនបានបញ្ជាក់នោះទេ ព្រោះពេលនេះ BLACKPINK នៅជាប់កុងត្រានៅឡើយ។
គួរបញ្ជាក់ថា នៅចុងឆ្នាំនេះ តារាចម្រៀង Taeyang បានចាកចេញពី YG Entertainment ដោយទៅជ្រកកោនក្រោមទ្រនំ THE BLACK LABEL ចំណែកក្រុមចម្រៀងបុរស iKON ក៏ទើបតែប្រកាសមិនបន្តកុងត្រារបស់ពួកគេជាមួយ YG ដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa ជាប់លេខ៣ ជាស្រីស្អាតបំផុតលើលោក នៅលើគេហទំព័រអន្តរជាតិ

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច