ព័ត៌មានជាតិ
សម្តេចតេជោ ជំរុញអភិបាលខេត្តទាំងអស់ដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋក្រៅប្រព័ន្ធតុលាការដូចអភិបាលខេត្តកំពត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជំរុញដល់អភិបាលខេត្តទាំងអស់យកគំរូតាមអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ដែលបានបង្កើតវេទិកាដោះស្រាយបញ្ហាជម្លោះដីធ្លីជូនពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការ។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា បញ្ហាវិវាទដីធ្លី និងបញ្ហាទំនាស់ផ្សេងៗទៀតរបស់ពលរដ្ឋថ្នាក់មូលដ្ឋានក្នុងខេត្តកំពត ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តកំពតចេញមុខដោះស្រាយស្ទើរតែគ្រប់បញ្ហា ដោយសម្តេចចាត់ទុកថា សកម្មភាពបែបនេះ នៅមិនទាន់ឃើញអភិបាលខេត្តដទៃទៀត បានអនុវត្តនៅឡើយ។
ថ្លែងនៅចំពោះមុខអភិបាលខេត្តកំពត និងអភិបាលខេត្តមួយចំនួនទៀតដែលមានវត្តមាននៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវ ក្នុងខេត្តកំពត និងខេត្តកែប កាលពីថ្ងៃទី ៣០ ខែ ធ្នូ សម្តេចតេជោ ហ៊ុន សែន កោតសរសើរលើការដោះស្រាយទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្តកំពត ជាមួយនឹងពលរដ្ឋមកគ្រប់មូលដ្ឋានទាំងអស់ ដោយចុះជួបផ្ទាល់ និងដោះស្រាយតែម្តង។ ទន្ទឹមនឹងការកោតសរសើរនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកទឹកឱ្យអភិបាលខេត្តកំពតរូបនេះ បន្តបេសសកម្មរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋរស់នៅក្នុងខេត្តបន្តទៀត។

ឆ្លៀតឱកាសនេះ សម្តេចទៅកាន់អភិបាលខេត្តដទៃទៀត គួររៀបចំវេទិកាសាធារណដើម្បីចេញមុខដោះស្រាយវិវាទដីធ្លី និងបញ្ហាទំនាស់នានារបស់ពលរដ្ឋនៅតាមបណ្តាខេត្តដែលខ្លួនគ្រប់គ្រងឱ្យមានប្រសិទ្ធភាព តម្លាភាព និងអាចទទួលយកបានទាំងអស់គ្នា។ ដោយសម្តេចបានស្នើឱ្យអភិបាលខេត្តទាំងអស់ ត្រូវដោះស្រាយដោយឈរលើគោលការណ៍អព្យាក្រឹត្យ មិនលម្អៀងទៅភាគីណាមួយទាំងក្នុងទំនាស់តូចតាច និងក្នុងករណីធំ៕



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ