Connect with us

KPT+

វិធីសាស្ត្រ ៨ យ៉ាង ជួយសង្គ្រោះខ្លួនឯងពីករណីអគ្គិភ័យដោយសុវត្ថិភាព

បានផុស

នៅ

នៅពេលដែល​មាន​ករណីអគ្គិភ័យ​កើតឡើងភ្លាមៗ រឿងដំបូងដែលមនុស្សត្រូវធ្វើគឺជួយសង្គ្រោះខ្លួនឯង ហើយចេញពីកន្លែងគ្រោះថ្នាក់ឲ្យ​បានលឿន។ ជាពិសេសអ្នកដែលរស់នៅ ឬធ្វើការនៅ​អាគារ​ខ្ពស់ៗ ជាការព្រមាន និងការរៀបចំសម្រាប់ការជួយខ្លួនឯង បន្ទាប់​ពី​មាន​គ្រោះ​អគ្គិភ័យបានលេបត្របាក់​អគារ​កាស៊ីណូ Grand Diamond City រហូត​ដល់​មាន​មនុស្ស​​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស ។

ទោះ​យ៉ាងណា​ នៅ​តែ​មាន​​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​នៅ​មិន​ទាន់​ដឹង​ពី​វិធីសាស្ត្រ​ត្រឹមត្រូវ​ ក្នុង​ការ​ជួយ​ខ្លួនឯង​ឲ្យ​ផុត​កន្លែង​គ្រោះថ្នាក់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ រក្សា​ភាព​ស្ងប់ស្ងាត់

រឿង​ដំបូង​ដែល​យើង​គួរតែធ្វើមុនគេ​ គឺត្រូវ​តាំងស្មារតី​ជាមុន​សិន។ កុំ​ភ័យ​ខ្លាច និង​វាយតម្លៃ​ស្ថានភាព​បឋម ថា​តើភ្លើង​បាន​កើតឡើង​កម្រិត​ណា ហើយ​តើអ្នក​ជិត​ភ្លើង​ប៉ុណ្ណា។ ការ​ប៉ាន់ស្មាន​ឬ​ស្លន់ស្លោ​មិន​បាន​ជួយ​អ្វី​ឡើយ​ ដូច្នេះ​ចូរ​ស្ងប់ស្ងាត់​ហើយ​គិត​រក​វិធី​រួចជីវិត។

២ ចុច​កណ្ដឹង​​រោទ៍​​អគ្គិភ័យ​

នៅក្នុងការិយាល័យឬអាគារណាមួយក៏ដោយ​ ភាគច្រើននឹងមាន​កណ្ដឹង​​រោទ៍​អគ្គិភ័យ​​នៅ​ជាប់​ជញ្ជាំង​ច្រក​របៀង​មិនខាន។​ប្រសិន​បើ​មាន​ផ្កាភ្លើង ឬ​ផ្សែង​ដែល​អាច​ឈាន​ដល់​អគ្គិភ័យ យើងគួរ​តែប្រញាប់​ចុច​ភ្លាមហើយស្រែក​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​តំបន់​ឲ្យ​បាន​ដឹង។ រួច​ប្រញាប់​យក​ខ្លួន​ឯង​ចេញ​ពី​កន្លែង​កើតហេតុ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន រួម​ជាមួយ​នឹងការសុំជំនួយ​ពី​អ្នក​ពន្លត់​អគ្គិភ័យ ប្រសិន​បើ​អ្នក​អាច​ចេញ​មក​បានព្យាយាម​យក​ទឹក​ផឹក ដើម្បី​ការពារការ​ខះ​ជាតិ​ទឹក។

៣ ដកគ្រឿងអលង្ការចេញពីរាងកាយ

មិនថាថា នាឡិកា ក្រវិល ខ្សែក ខ្សែដៃ ជាដើម ព្រោះគ្រឿងអលង្ការទាំងនេះ​មាន​ទំនោរ​ស្រូប​កម្ដៅ។ វា​អាច​បណ្ដាល​ឲ្យ​ស្បែក​នៅ​ជុំវិញខ្លួនទៅជា​ពងបែក​បាន។

៤ ប្រើ​ឧបករណ៍​ពន្លត់​​អគ្គិភ័យ

បើ​ភ្លើងតូចមួយ យើងអាច​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​ដើម្បី​គ្រប់គ្រង​ភ្លើង​ជា​បឋម រួច​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ឲ្យ​មក​គ្រប់គ្រង​ភ្លើង​នៅ​ផ្នែក​ខ្លះ​ដែល​នៅ​តែ​មាន។ ប៉ុន្តែប្រសិនបើ​​អគ្គិភ័យមាន​ប្រភពមកពីផ្នែកផ្សេង​ទៀត​នៃ​អាគារ សូម​ប្រុងប្រយ័ត្ន ហើយរកមើលឧបករណ៍បំភ្លឺ ដែល​អាច​ឲ្យ​អ្នកចាកចេញពីអគារនៅក្នុងទី​ងងឹត ដូចជា ពិល ទូរស័ព្ទ​ដៃ។

៥ ប្រើក្រណាត់សើមខ្ទប់មាត់ និងច្រមុះពេលជួបនឹងផ្សែង ដើម្បី​ឱន​ចុះក្រោម

ជំហាននេះ​ចាប់ផ្ដើម​ការ​ជម្លៀស​ចេញ​ពី​តំបន់​ភ្លើង ដោយ​គ្របច្រមុះ និង​មាត់​ជាមួយ​ក្រណាត់​សើម ឬ​ប្រើ​ថង់​ប្លា​ស្ទិ​ក​ថ្លា​ធំ​មួយ​ដើម្បី​បង្ហាប់​ខ្យល់​បរិសុទ្ធ ហើយ​ដាក់​ពីលើ​ក្បាល​របស់​អ្នក​ដើម្បី​ជួយ​ទប់ស្កាត់ការស្រូបផ្សែងចូល​ទៅក្នុងខ្លួន ដែលអាចបណ្តាលឲ្យ​សន្លប់​ឬ​ស្លាប់។

៦ កុំបើកទ្វារភ្លាមៗ

ប្រសិនបើមានភ្លើងនៅខាងក្រៅហើយអ្នកជាប់នៅក្នុងបន្ទប់ មុនពេលចាកចេញពីបន្ទប់ សូមប៉ះ​ជញ្ជាំង ឬយកកូនសោទ្វារ​ឬកំបិតក៏បានមកដាក់លើជញ្ចាំង។ ប្រសិនបើវាមិនក្តៅទេ សូមបើកទ្វារយឺតៗ និង​ជម្លៀស​ចេញ​តាម​ផ្លូវ​រត់​គេច​ដោយ​សុវត្ថិភាព ប៉ុន្តែ​បើ​ប៉ះ​​ជញ្ជាំងឃើញ​ថា​វា​ក្ដៅ​ខ្លាំង សូម​កុំបើកទ្វារ ព្រោះ​យើង​អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លក់​ភ្លើង​បាន។

៧ កុំ​ប្រើ​ជណ្ដើរ​យន្តដាច់ខាត

ជណ្ដើរ​ជើង​គឺ​កន្លែង​ដ៏​ល្អ​សម្រាប់​ឲ្យ​យើង​រត់​គេច​ពី​ភ្លើង។​​ ពេលបែបនេះ កុំ​ប្រើ​ជណ្ដើរ​យន្ត​សម្រាប់​ការ​ជម្លៀស​ចេញពី​ភ្លើង។ ព្រោះ​ពេល​នោះ​​អគ្គិសនី​ត្រូវ​បាន​កាត់​ផ្ដាច់​ឬ​ជាប់​គាំង​ ហើយ​ជណ្ដើរយន្ត​នឹង​ស្រូប​​ផ្សែងចូល ដូច្នេះ​ហើយ មាន​ហានិភ័យ​នៃ​ការ​ស្រូប​ផ្សែង និង​ត្រូវ​ភ្លើង​ឆេះ​រហូត​ដល់​ស្លាប់ ឬ​កង្វះ​ខ្យល់​អាច​ស្លាប់​ដូចគ្នា។

៨ ចៀសវាងការរត់ចូលទៅ​កន្លែងគ្រោះថ្នាក់

កន្លែង​គ្រោះថ្នាក់​ឬ​ហប់​ខ្យល់ដូចជា បន្ទប់ក្រោមដី និង​បន្ទប់ទឹក ព្រោះហានិភ័យនៃ​ការឆេះនឹង​ឆេះរាល​រហ័ស​ទៅ​កាន់កន្លែងអស់នៅះមុនគេ។

ចំណុចសំខាន់ចុងក្រោយ ប្រសិនបើអ្នកអាច​ចាកចេញ​ពីអាគារឬទីតាំងកើតហេតុបានដោយសុវត្ថិភាព ប៉ុន្តែ​​ដឹង​ថា មានមនុស្ស​នៅ​ជាប់​ក្នុង​អគារ។ ហាម​ចូលទៅ​វិញ​ជា​ដាច់​ខាត គួរ​តែ​ជូន​ដំណឹងទៅអ្នកពន្លត់​អគ្គិភ័យ​ដើម្បីឲ្យពួកគេជួយវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារារ៉ុកថៃមួយដួង ស្ទើរតែជាជនរងគ្រោះក្នុងហេតុការណ៍ឆេះអគារកាស៊ីណូនៅ ប៉ោយប៉ែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អាកាសយានដ្ឋានសៀមរាបអង្គរ រំពឹង​ទទួល​បាន​អ្នកដំណើរ ១,៤ លាននាក់​​​ដំណាច់​​​ឆ្នាំ ២០២៤

សន្តិសុខសង្គម៥ នាទីutes មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តបាត់ដំបង​ ពង្រឹងសមត្ថភាពមន្ត្រីបង្ការទប់ស្កាត់គ្រឿងញៀន

ព័ត៌មានជាតិ១២ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ នឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៤ធ្នូ  

ព័ត៌មានជាតិ១៤ នាទីutes មុន

​Royal Group Funds  នឹងកៀរគរទុន​២០០​លានដុល្លារតាមរយៈគម្រោងវិនិយោគរួម​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម