ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានរៀបចំពិព័រណ៍ម្ហូបអាហារ យ៉ាងអធិកអធម
នៅដំណាច់ឆ្នាំ ២០២២ នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំដាក់តាំងពិព័រណ៍ម្ហូបអាហារ យ៉ាងអធិកអធម ដែលការរៀបចំនេះ មកពីតាមបណ្ដាអាហារដ្ឋាន ភោជនីយដ្ឋាន និងតាមស្រុកនានាជុំវិញខេត្តផងដែរ។
ការដាក់តាំងពិព័រណ៍ម្ហូបអាហារនេះបានប្រព្រឹត្តឡើងកាលពីល្ងាចថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតនៅពីមុខសាលាខេត្តផ្ទាល់តែម្ដង ដោយរដ្ឋបាលខេត្ត បានរៀបចំតុគ្រប់ច្រកល្ហក និងមានម្ហូបប្លែកៗ អមទៅដោយភ្លើងចម្រុះពណ៌។
ពិព័រណ៍ម្ហូបអាហារ ឆ្លងឆ្នាំថ្មី ២០២៣ នេះ បានប្រព្រឹត្តឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
ក្នុងឱកាសឆ្នាំថ្មីនេះ សមិទ្ធផលមួយចំនួន ត្រូវបានបង្កើតឡើងនៅក្នុងខេត្តបាត់ដំបង ដូចជា វេទិកាអុំទូក ផ្សាររាត្រី និងវិមានឯករាជ្យ ។ល។ ដែលជាគំនិតផ្ដួចផ្ដើមឡើងរបស់រដ្ឋបាលខេត្តបាត់ដំបង៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ