Connect with us

ព័ត៌មានជាតិ

សមាគមគ្រឹះស្ថានឧត្តមសិក្សា អំពាវនាវ​សិស្ស​និស្សិត ទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានលឿន

បានផុស

នៅ

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានធ្វើការអំពាវនាវដល់សិស្សនិស្សិត ទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានលឿនរហ័ស ដើម្បីធានាភាពស៊ាំក្នុងសហគមន៍ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់លោកហេង វ៉ាន់ដា ធ្វើឡើងក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន តាមរយៈសារសំឡេងពិសេសកាលពីយប់ថ្ងៃទី២៩ធ្នូ បានជំរុញឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៣ទី៤ទី៥និងទី៦ និងជំរុញចាក់វ៉ាក់សាំងជាទម្លាប់រៀងរាល់ ៦ ខែម្តងដើម្បីធានាភាពស៊ាំក្នុងសហគមន៍ ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺរាតត្បាតសាកលមួយនេះ។

លោក ហេង វ៉ាន់ដា បានប្រសាសន៍នៅព្រឹកថ្ងៃទី៣១ធ្នូនេះថា «ក្នុងនាមខ្ញុំជាប្រធាននៃគ្រឹះស្ថានសិក្សាអប់រំឯកជន ខ្ញុំសូម​អំពាវនាវដល់ ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាប្រតិបត្តិ ក្រុមប្រឹក្សាអប់រំ សាស្ត្រាចារ្យ បុគ្គលិក កម្មករនិស្សិត សិស្សានុសិស្ស ទាំងអស់អញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានលឿនរហ៏ស ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

លោក ហេង វ៉ាន់ដាបានបន្តថា «ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាប្រតិបត្តិ ក្រុមប្រឹក្សាអប់រំ សាស្ត្រាចារ្យ បុគ្គលិក កម្មករនិស្សិត សិស្សានុសិស្ស នៃគ្រឹះស្ថានសិក្សាអប់រំឯកជន ពិតជាសប្បាយចិត្ត នៅពេលព្ញសម្តេចអគ្គមហាសេនាបតីតេជោ ប្រកាសអំពាវនាវពីការចាក់វ៉ាក់សាំងដូសបន្តនេះ។ យើងទាំងអស់គ្នា សូមសំដែងនូវការអរគុណជាអនេគកប្បការដល់ព្រហ្មវិហារធម៌នេះ»។

ចំណែកអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាក៏បានជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាទាំងអស់បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នាខណៈការបើកបវេសនកាលឆ្នាំសិក្សាថ្មីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០២ខែមករាឆ្នាំ២០២៣ខាងមុខនេះ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា« ក្រសួងអប់រំ យុវជន និងកីឡាសូមជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាទាំងអស់ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី»។

លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងមាតាបិតាដែលបានទៅ ទទួលយកការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លង​រាល​ដាលជំងឺកូវីដ-១៩។ ស្មារតីបែបនេះ ជាការការពារអាយុជីវិតខ្លួនឯង និង អ្នកដទៃ ពិសេសរវាងគ្រូ និងសិស្ស ដែលត្រូវប្រាស្រ័យទាក់ទងគ្នាខណៈសិក្សាថ្មី ២០២២-២០២៣ នឹងចាប់ផ្តើមចូលរៀនពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣តទៅ

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​ក្រសួងការបរទេសរុស្ស៊ី ចោទ​ អ៊ុយក្រែន​ជួញដូរ​សរីរាង្គ​គ្រឿងក្នុង​មនុស្ស​​​​​

សុខភាព១ ម៉ោង មុន

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ពិសេសនៅសាលា ទៀ បាញ់ គំរូ បណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាឱ្យអាចចូលរៀនដូចក្មេងដទៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ទិត្យ វិច្ឆិកា ហួសចិត្ត ក្រោយមានការយល់ច្រឡំថា លោកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត យប់មិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

សន្តិសុខសង្គម២៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម