KPT+
អ្នកអត់គូឈប់សោកសៅ ធ្វើរឿង ៤ ចំណុចនេះ នឹងសប្បាយនៅថ្ងៃឆ្លងឆ្នាំ
ក្នុងឱកាសបុណ្យឆ្លងឆ្នាំ អ្នកមានគូប្រាកដណាស់នឹងត្រូវត្រូវរៀបចំការណាត់ជួបដ៏ពិសេស ឬសកម្មភាពដែលត្រូវធ្វើនៅថ្ងៃចូលឆ្នាំសកល។ ប៉ុន្តែសម្រាប់បុរស និងនារីដែលនៅលីវ នេះប្រហែលជាពេលវេលាដ៏គួរឲ្យសោកសៅណាស់ ក្រោយដាច់ឆ្នាំហើយ ខ្លួននៅតែគ្មានគូនឹងគេ ខណៈអ្នកខ្លះជ្រើសរើសនៅផ្ទះសំងំគេង ឬមិនចង់ចេញទៅណាទាំងអស់។

ប៉ុន្តែហេតុអ្វីត្រូវអង្គុយធុញនឹងភាពនៅលីវក្នុងថ្ងៃចូលឆ្លងឆ្នាំបែបនេះ ការពិតនៅមានវិធីជាច្រើនដើម្បីរស់ពីស្ថានភាពនៅលីវច្រើនឆ្នាំ។ នៅយប់ចុងឆ្នាំនេះ នៅមានរឿងសប្បាយៗជាច្រើនទៀតដែលត្រូវធ្វើ មិនមែនមកអង្គុយគិតថានៅលីវប៉ុន្មានឆ្នាំឡើយ។
១ រស់នៅក្នុងជីវិតធម្មតា មិនមែនយើងនៅលីវតែម្នាក់ឯងលើពិភពលោកនេះឯណា
ចូរប្រគល់មកុដឆ្នាំ ២០២២ ហើយអ្នកក៏អាចកក់មកុដឆ្នាំ ២០២៣ ត្រឹមរយៈពេល ៣៦៥ ថ្ងៃនៅលីវមិនមែនជាបញ្ហាទាល់តែសោះ។ អាកាសធាតុត្រជាក់មិនបានធ្វើឲ្យអ្នកមានអារម្មណ៍ឯកោ រហូតដល់ទៅអង្គុយគិតមិនចេញឡើយ។ យើងត្រូវតែកាន់បាវចនាថា ខ្ញុំមិនមែនមានតែម្នាក់ឯងក្នុងលោកនេះទេដែលនៅលីវ។ ដូច្នេះ អ្នករស់នៅក្នុងជីវភាពធម្មតាដូចរាល់ថ្ងៃ ដោយមិនមានស្ថានភាពថានេះ ជាបុណ្យនៃសុភមង្គលក្នុងដើមឆ្នាំ ឬចុងឆ្នាំចាស់ដើម្បីស្វាគមន៍ឆ្នាំថ្មីនោះទេ។ ចូរបន្តធ្វើតាមទម្លាប់ដដែល មិនមានអារម្មណ៍ថា វាត្រូវតែពិសេសជាងរាល់ថ្ងៃនោះទេ។
២ ស្វែងរកអ្វីដែលត្រូវធ្វើដើម្បីសម្លាប់ពេលវេលា
នៅក្នុងចិត្តរបស់អ្នក ប្រហែលជាមានការរង្គោះរង្គើបន្តិច ដោយត្រូវឆ្លងកាត់ឆ្នាំ ២០២២ ខណៈពេលដែលនៅតែនៅលីវដូចឆ្នាំមុន។ អាកាសធាតុកាន់តែត្រជាក់ មនុស្សកាន់តែឯកា ហើយក៏ងាយនឹងបាក់ទឹកចិត្ត។ ប៉ុន្តែនៅពេលដែលអ្នកគិតទៅ វាមិនខុសគ្នានឹងការមានអ្នកនៅក្បែរអ្នកនៅយប់ថ្ងៃចូលឆ្នាំនោះទេ ភាពឯកាអាចដោះស្រាយបានដោយមិនអនុញ្ញាតឲ្យខ្លួនឯងទំនេរ។ រកអ្វីមួយដើម្បីឲ្យខ្លួនឯងរវល់ មានសកម្មភាពជាច្រើនដែលអាចធ្វើបានដើម្បីឆ្លងកាត់ពេលវេលា ដើម្បីឆ្លងកាត់រាត្រីឆ្នាំចាស់ឲ្យបានល្អ។ អ្នកអាចមើលរឿងភាគអង្គុយនៅមុខអេក្រង់រាប់ថយក្រោយ ហើយបួងសួងពេញមួយឆ្នាំ ជួបជុំគ្រួសារបងប្អូនសាច់ញាតិហូបអាហារជុំគ្នា ឬអាចចូលគេងលក់ស្រួលដោយមិនខ្វល់ពីពិភពលោកប៉ុន្មានឆ្នាំមកនេះ។
៣ ត្រូវតែទៅរាប់ថយក្រោយ ឆ្នាំថ្មីមានតែមួយដងក្នុងមួយឆ្នាំ
បើសិនអាច សូមចេញទៅមើលការប្រគំតន្ត្រី មើលកាំជ្រួច រាប់ថយក្រោយ ៣ ២ ១ សួស្ដីឆ្នាំថ្មីដូចមនុស្សផ្សេងទៀតហើយកុំខ្វល់ថាអ្នកឈរតែឯងក្នុងចំណោមរាប់ពាន់ម៉ឺននាក់ដែលកាន់ដៃគ្នាផ្អែមល្ហែមមុខយើង។ គ្មានហេតុផលដែលអ្នកត្រូវសំងំយំដេកសេធទុក្ខសោកទេ ឆ្នាំថ្មីមានតែមួយឆ្នាំ សូមដើរលេងទៅ!

៤ ស្វែងរកក្រុមមិត្តភក្តិ
មនុស្សនៅលីវ ជាមនុស្សដែលមិនមានសង្សារ ក៏មិនមែនមានន័យថាអ្នកគ្មានមិត្តទេ! ដូច្នេះកុំឯកា ក្នុងពេលវេលាបែបនេះ។ ក្រុមមិត្តភ័ក្ដិនឹងមកជួយ ហើយក៏មានជាមនុស្សសំខាន់បំផុតសម្រាប់អ្នក។ អ្នកទាំងអស់គ្នាអាចនិយាយទូរស័ព្ទហើយរាប់ថយក្រោយជាមួយគ្នា ទៅញ៉ាំអីជុំគ្នាក៏បាន បន្ទាប់មកយើងទៅដល់ទីតាំងដែលគេរាប់ថយក្រោយ។ បើការប្រគុំតន្ត្រីចប់ ទៅដេកផ្ទះមិត្តភ័ក្ដិជជែកគ្នាទល់ភ្លឺ។ ព្រឹកថ្ងៃចូលឆ្នាំថ្មីក៏នាំគ្នាទៅគោរពប្រណិប័តន៍ព្រះសង្ឃ ធ្វើបុណ្យរួមគ្នា ធ្វើបែបនេះមិនបាច់មានសង្សារ ក៏ធ្វើជាមួយមិត្តភ័ក្ដិបានដែរ។
ក្នុងថ្ងៃឆ្លងឆ្នាំ គឺជាថ្ងៃដ៏វិសេសបំផុតសម្រាប់មនុស្សគ្រប់គ្នាលើពិភពលោក ដូច្នេះចូរធ្វើចិត្តឲ្យសប្បាយ ហើយបន្តរស់នៅនឹងរឿងថ្មីៗ។ បើទោះបីជាពេលនេះយើងកំពុងខូចចិត្តបែកសង្សារ គ្មានមនុស្សណាមកស្រលាញ់ គ្មានអ្នកណារាប់រក ក្រុមមនុស្សស្អប់អ្នកដោយសារតែហេតុផលតាមគ្នា ឬសុខៗក៏ស្អប់អ្នក សូមឈប់ខ្វល់ពីពួកគេទៅ។ សំខាន់អ្នកខ្លួនឯងនេះទេ ដែលត្រូវតែលើកទឹកចិត្ត និងបន្តមានស្នាមញញឹមនៅឆ្នាំ២០២៣៕
អត្ថបទ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?