ព័ត៌មានជាតិ
ប្រធានមន្ទីរ៖ សាលារៀននៅភ្នំពេញ ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបើកបវេសនកាលឆ្នាំសិក្សាថ្មី
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣១ ធ្នូនេះថា សាលារៀននៅភ្នំពេញទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដែលនឹងចាប់ពីថ្ងៃទី ០២ មករា ឆ្នាំ ២០២៣ ខាងមុខតទៅ។
លោកបានបន្តថា« មន្ទីរបានប្រជុំណែនាំដល់សាលាទាំងអស់រួចរាល់ហើយឱ្យត្រៀមបើកពិធីបវេសនកាល នៅគ្រប់សាលាដើម្បីអបអរសាទរឆ្នាំសិក្សាថ្មី ២០២២-២០២៣ ហើយសាលានីមួយៗបានត្រៀមលក្ខណៈរួចហើយដែរ សម្រាប់បើកបវេសនកាលនៅថ្ងៃទី ០២ មករាខាងមុខនេះ»។ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ចាប់ពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ តទៅ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០២៣ ។
យោងតាមសេចក្តីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់ក្រសួងអប់រំយុវជន និងកីឡា បានធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្តការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុកខណ្ឌ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈនូវសកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា ២០២២-២០២៣ ត្រូវចាប់ផ្ដើមដំណើរការនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០២៣។
បើតាមក្រសួងអប់រំ ចំពោះវិស្សមកាលប្រព្រឹត្តិទៅចំនួន ២ ដង គឺវិស្សមការតូចចាប់ពីថ្ងៃទី ០៦ ខែមេសាដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ និងមហាវិស្សមកាលចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។
ចំពោះការប្រារព្ធពិធីបើកបវេសនកាល ក្រសួងអប់រំបានណែនាំឱ្យគ្រប់សាលារៀន ត្រូវរៀបចំចងបដាពាក្យស្លោកអបអរសាទរថ្ងៃបវេសនកាល ឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំ ឬមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្តការិយាល័យអប់រំយុវជន និងកីឡានិងនៃរដ្ឋបាលក្រុងស្រុកខណ្ឌអាជ្ញាធរដែនដីតំណាងសហគមន៍មាតាបិតា និងអ្នកអាណាព្យាបាលសិស្សចូលរួមសមស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា និងបិទផ្សាយប្រដាសបញ្ជាក់ពីការចូលរៀនដោយឥតគិតថ្លៃ។
ជាមួយគ្នានេះដែ រក្រសួងអប់រំបានបញ្ជាក់ថា ឆ្នាំសិក្សា ២០២២-២០២៣ ដំណើរការនៃការអប់រំបឋមសិក្សាផ្ដល់សំខាន់លើកំណែទម្រង់សាលារៀន តាមរយៈការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងការគ្រប់គ្រងតាមសាលារៀន ក្នុងគោលបំណងដើម្បីធានាបានការអប់រំមានគុណភាពការប្រកបដោយសមធម៌បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា តាមគោលដៅ និងចំណុចដៅនៃកំណែទម្រង់វិស័យអប់រំ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា