Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំនេះពលរដ្ឋ អូស្ត្រាលី ចាញ់បោកលុយជិតកន្លះពាន់លានដុល្លារតាមរយៈ​គ្រោងការណ៍ទុច្ចរិតផ្សេងៗគ្នា

បានផុស

នៅ

ប្រជាជនអូស្ត្រាលីបានចាញ់បោកលុយជិតកន្លះពាន់លានដុល្លារតាមរយៈការបោកប្រាស់ថាធ្វើវិនិយោគក្នុងរយៈពេល ១០ ខែកន្លងមកនេះ ហើយចំនួននេះគឺច្រើនជាងទ្វេដងកាលពីឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នា ជាពិសេស ២ ឆ្នាំចុងក្រោយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមសារព័ត៌មាន Scamwatch ស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការប្រើប្រាស់អូស្ត្រាលី (ACCC) បានឲ្យដឹងថា ប្រជាជនអូស្ត្រាលីបានចាញ់បោកប្រាក់ជាង ៤៧៤ លានដុល្លារតាមរយៈគ្រោងការណ៍ទុច្ចរិត ចាប់តាំងពីខែមករាមក ខណៈក្នុងឆ្នាំ ២០២១ ប្រជាជនអូស្ត្រាលីបានរាយការណ៍ថា ចាញ់បោកលុយច្រើនជាង ១៧៧ លានដុល្លារ ពោលកើនឡើងចំនួន ១៤៣ លានដុល្លារក្នុងឆ្នាំ ២០២២ នេះ ។

ក្នុងឆ្នាំ ២០២២ នេះ ការចាញ់បោកលុយលើការបោកប្រាស់ថាធ្វើវិនិយោគបានជាប់ចំណាត់ថ្នាក់កំពូល មានទំហំទឹកប្រាក់ចំនួន ៣២០ លានដុល្លារ ខណៈដែលការបោកប្រាស់ថាណាត់ជួប និងរឿងរ៉ាវស្នេហា ជាប់ចំណាត់ថ្នាក់ទី ២ ជាមួយនឹងការបាត់បង់ប្រហែល ៣២ លានដុល្លារ ។

ចំពោះប្រភេទនៃការបោកប្រាស់ផ្សេងទៀតនៅក្នុងចំណាត់កំពូលទាំង ១០ រួមមាន ការចេញសែកស្អុយ ការលួចអត្តសញ្ញាណ គ្រោងការណ៍ពីរ៉ាមីត និងការបោកប្រាស់ទិញទំនិញតាមអនឡាញជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Edith Cowan សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Cyber Security Practice Paul Haskell-Dowland បានប្រាប់សារព័ត៌មាន 9news.com ថា ចំនួនពិតប្រាកដនៃប្រាក់ដែលបានចាញ់បោក គឺច្រើនជាងនេះទៅទៀត ដោយសារតែមានមនុស្សតិចណាស់ ដែលហ៊ានសារភាពថា ពួកគេត្រូវបានគេបោកប្រាស់នោះ ។

ជាចុងក្រោយលោកសាស្ត្រាចារ្យបញ្ជាក់ថា  “ការក្លាយជាជនរងគ្រោះនៃយុទ្ធនាការបោកប្រាស់នេះ មិនមែនជាអ្វីដែលត្រូវខ្មាស់អៀននោះទេ យើងត្រូវតែសារភាព ឬរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកជនបង្កហេតុ ក៏ដូចជាទិន្នន័យនៃគ្រោងការណ៍ទុច្ចរិតទាំងអស់នេះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ 9news

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម