ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ រៀបចំកម្មវិធីឆ្លងឆ្នាំសកលដំបូង មានប្រជាពលរដ្ឋចូលរួមជិត២ម៉ឺននាក់
អាជ្ញាធរខេត្តកំពង់ធំ រៀបចំកម្មវិធីឆ្លងឆ្នាំសកល ២០២២-២០២៣ ដែលមានប្រជាពលរដ្ឋមកលេងកំសាន្តនៅសួនស្ទឹងសែន ប្រមាណជិត២ម៉ឺននាក់។

នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ធំ រៀបចំកម្មវិធីឆ្លងសកល។ ទន្ទឹមជាមួយគ្នានេះដែរ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលខេត្តកំពង់ធំ ប្រាប់ឲ្យដឹងថា កម្មវិធីនេះ គឺការរៀបចំដំបូងរបស់ខេត្តកំពង់ធំ ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជិត២ម៉ឺននាក់។

លោកបន្ថែមថា នៅក្នុងរាត្រីនៃកម្មវិធីឆ្លងឆ្នាំសកល មានរៀបចំការប្រគំតន្រ្តីសម្រាប់រាំលេងកំសាន្ត នៅបរិវេណធំទូលាយ របស់សួនស្ទឹងសែន សួនសម្តេចតេជោ វេរ៉ងដាសាងសង់ថ្មី និងមានការដុតកាំជ្រួច ដែលបានបង្កើននូវភាពសប្បាយរីករាយ ក្រោមដំបូលសន្តិភាព។ ស្របពេលជាមួយគ្នានេះដែរ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ មានភាពរលូន មិនមានករណីហិង្សា អសន្តិសុខ ក្មេងទំនើងឡើយ៕
អត្ថបទ៖ ឈាង មករា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត