Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែប រៀបចំការប្រណាំងទូកផ្កាចារ​សុមទ្រលើកទី១២ ដើម្បីអបអរសាទរក្នុងឱកាសឆ្លងឆ្នាំសកល

បានផុស

នៅ

រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំការប្រណាំងទូកផ្កាចារសុមទ្រលើកទី១២ ដើម្បីអបអរសាទរ ក្នុងឱកាសឆ្លងឆ្នាំសកល២០២២ ឈានចូលឆ្នាំ២០២៣ ពិធីនេះដែរបានធ្វើឡើងនៅបរិវេននៅមុខឆ្នេរលេងទឹកមាត់សមុទ្រ ស្រីសរ ខេត្តកែប ដែលស្ថិតក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្ត និងលោកស្រី ទេព បុប្ផាប្រសិទ្ធ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រតិភូមអមដំណើរ និងឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត រួមឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាមួយនមន្ត្រីរាជការ កងកម្លាំងប្រដាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានអញ្ជើញចូលរួម យ៉ាងអធិកអធម្មផងដែរ។

ជាមួយគ្នានេះឯកឧត្តម ព្រំ គន្ធិ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការប្រណំាងទូកផ្កាចារសមុទ្រ បានលើកឡើងក្នុងរបាយការណ៍ថា ព្រឹត្តិការណ៍ប្រណាំងទូកផ្កាចារសមុទ្រ លើកទី១២ នេះ នៅខេត្តកែប ធ្លាប់បានរៀបចំដោយជោគជ័យចំនួន១១លើក រួចមកហើយ ចាប់ពីអំឡុងឆ្នាំ២០០៦មក។

រដ្ឋបាលខេត្តកែបលើកឡើងថា សម្រាប់ការប្រណាំងទូកផ្កាចារសមុទ្រ លើកទី១២ ឆ្នាំ២០២២នេះដើម្បីអបអរសាទរ បុណ្យឆ្លងឆ្នាំសកល ២០២២ និងឈានចូលឆ្នាំ២០២៣ និងអបអរទិវាជ័យជំនះ៧មករា ឆ្នាំ២០២៣ ដែលមាន ទូកចូលរួមប្រណាំងចំនួន៣៨ទូក ក្នុងនោះទូកវែងចំនួន២៤ទូក នារី២ទូក និងទូកខ្លី ចំនួន១៤ទូក ដែលមានកីឡាករមកចូលរួម សរុប ២៣៣នាក់ ស្រី១៣នាក់ដើម្បីចូលរួមប្រណាំចំនួនពីរពេល ព្រឹកដល់រសៀលថ្ងៃទី៣១ ខែឆ្នូឆ្នាំ២០២២ដើម្បីអបអរឆ្លងឆ្នាំសកលឈានចូលឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូកហើយ បានបញ្ជាក់ថា ការប្រណាំងទូក បានបញ្ចប់ដោយជោគជ័យ ព្រមទាំងឱ្យមានភាពសប្បាយ រីករាយយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកចូលរួមទស្សនា និងដើរលេងកម្សាន្តនៅខេត្តកែប។

អភិបាលខេត្តបានកោតសរសើរ ចំពោះកីឡាករ កីឡាការិនី ដែលបានចូលរួមខិតខំប្រឹងប្រែងប្រគួតប្រជែងយ៉ាងស្វិតស្វាញ រយៈពេលមួយថ្ងៃនេះ ហើយទូកដែលទទួលបានចំណាត់ថ្នាក់ទង់ជ័យលាភីលេខ១ ទទួលបានថវិការ ៦០ រៀល,ទូកដែលមានទង់ជ័យលាភីលេខ ២ ទទួលបានថវិការ ៥០ម៉ឺនរៀល និងទូកដែលមានទង់ជ័យលាភីលេខ ៣ និងទទួលបានថវិការ ៤០ម៉ឺនរៀល និងមានការឧបត្ថមដល់ទូកនិមួយៗ ស្រាបៀ៥កេះផងដែរ។

ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានស្នើឲ្យមន្ទីរអង្គភាពជុំវិញខេត្ត ធ្វើទូកស្តង់ដា យ៉ាងតិច១ទូក សម្រាប់ចូលរួមប្រគួតប្រជែងនៅឆ្នាំក្រោយៗទៀត និងស្នើអោយបងប្អូនប្រជាពលរដ្ឋក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនិង អាជីវករ សូមមេត្តាចូលរួមជួយសម្អាតអនាម័យ ទុកដាក់សម្រាម ក្នុងធុងសម្រាម ជាពិសេសនោះសូមចូលរួមគោរពច្បាប់ចរាចរណ៍សូម បើកបរប្រកបដោយអធ្យាស្រ័យ និងចូលររួមអនុវត្តវិធានការ បីកុំ បីការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីសុខសុវត្ថិភាព សប្បាយរីករាយនៅក្នុងសុខសន្តិភាព។

រដ្ឋបាលខេត្តកែបសូមបញ្ជាក់ថាទោះបីការប្រណាំងទូកត្រូវបានបញ្ចប់ពិតមែន តែល្ងាចនេះនៅមានការប្រគំតន្រ្តី និងអុចកាំជ្រូចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលបានមកលេងទស្សនាបន្តទៀត។

រដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយរីករាយជាច្រើន ដូចជាការរៀបចំការដាក់តាំងពិព័ណ៌ផលិតផលគ្រប់ប្រភេទ ការប្រគមតន្ត្រី និងការណ៍បង្ហើរខ្លែង និងបង្ហោះគូម និងអុចកាំជ្រួចជាដើមអបអរសាទរផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម