Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម៖ ត្រីប្រហុកផ្អកឆ្នាំនេះសម្បូរជាងឆ្នាំមុនដោយសារការបង្រ្កាបបទល្មើសនេសាទ

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ត្រីធ្វើប្រហុកផ្អកនៅឆ្នាំនេះសម្បូរច្រើនជាងឆ្នាំមុន ដោយសារការបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ទើបធ្វើឱ្យត្រីមានច្រើនសម្រាប់ធ្វើប្រហុកផ្អក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសចុះពិនិត្យដាយត្រី និងសកម្មភាពធ្វើប្រហុក ផ្អក របស់ប្រជាជននៅទីតាំងចំនួន២ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោក ឌិត ទីណា បានបន្តថា «ខ្ញុំគិតថា ត្រីឆ្នាំនេះច្រើនជាងឆ្នាំមុនដោយ​សារមានការទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាបដូចជាករណីអូសអួនឆក់ និងប្រើប្រាស់ឧបករណ៍ខុសច្បាប់នានាហើយកងកម្លាំងសមត្ថកិច្ចយើងបាននៅប្រចាំការនៅទីនោះជាប្រចាំ ហើយលទ្ធផលនេះបានហុចផលមកឱ្យយើងវិញនូវត្រីសម្បូរច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើផ្អកប្រហុក»។

ចំណែកលោក ឈុនណាំតុង ប្រធានអង្គភាពនេសាទរដ្ឋបាលស្រុកកណ្តាលស្ទឹងបានមានប្រសាសន៍ថា ឆ្នាំនេះត្រីពិតជាមានច្រើនជាឆ្នាំមុនដោយសារតែឆ្នាំនេះទឹកធំមានកម្ពស់ជាងឆ្នាំមុនជាង១ម៉ែត្របង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់កូនត្រីមានចំណីស៊ីច្រើនដែលខុសពីឆ្នាំមុនទឹកតូចពេលទឹកលិចព្រៃបឹងបួរធ្វើឱ្យព្រៃទាំងនោះរលួយក្លាយជាឧស្ម័ន
ពុលបានសម្លាបើកូនត្រី។ អីចឹងហើយពេលដល់រដូវត្រីចុះទើបមានការថមថយត្រី។ លោកបានបន្តថា ដោយសារត្រីឆ្នាំនេះសម្បូរជាងឆ្នាំមុនបានធ្វើឱ្យតម្លៃត្រីក៏ធូរថ្លៃតាមនឹងដែរដោយ១គីឡូបើទិញនៅកន្លែងដាយត្រីផ្ទាល់១០០០ទៅ​១២០០រៀល​ហើយអ្នកទិញក៏យកទៅជ្រើសរើសលក់បន្តដោយញែកត្រីធំៗនិងតូចដាក់លក់តម្លៃផ្សេងគ្នាដើម្បីទទួលបានផលចំណេញ។

លោក ឌិតទីណា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ទាំងអស់គ្នាកុំនេសាទត្រីដោយខុសច្បាប់ដើម្បីរក្សាត្រីឱ្យបានគង់វង្សពិសេសត្រីកម្រៗព្រោះថាយើងមានរដូវនេសាទនិងរដូវបិទនេសាទ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថារដូវបិទនេសាទប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានល្អកុំនេសាទខុសច្បាប់ដើម្បីរក្សាត្រីនិងមានប្រភពត្រីបន្តទៀតដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ បើតាមរដ្ឋបាលជលផលបានឱ្យដឹងថាត្រីប្រហុកផ្អកបានចាប់ផ្តើមសម្បូរចាប់ពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០២២រហូតដល់ថ្ងៃទី០៣ខែមករាឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៣ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានជាតិ២ ម៉ោង មុន

បេក្ខជនប្រកួតសំណេរអង្គរមិនសូវរំពឹងពី លទ្ធផលតែរីករាយនឹងចូលរួមច្រើនជាង

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមហ៊ុន PATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរកម្ពុជាទៅទីផ្សារអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍៩ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៤ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម