ព័ត៌មានជាតិ
ក្រសួងកសិកម្ម គ្រោងបើកការប្រកួតប្រជែងជើកឯកអ្នកធ្វើប្រហុកផ្អកឆ្ងាញ់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំបើកការប្រកួតប្រជែងរកជើកឯកអ្នកធ្វើប្រហុកផ្អកឆ្ងាញ់ប្រចាំនៅតាមភូមិណាមួយដើម្បីផ្សព្វផ្សាយផលិតផលប្រហុកផ្អកនេះឱ្យបានទូលំទូលាយ។
ថ្លែងក្នុងឱកាសចុះពិនិត្យដាយត្រី និងសកម្មភាពធ្វើប្រហុក ផ្អក របស់ប្រជាជននៅទីតាំងចំនួន២ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នាពេលខាងមុខនេះ ក្រសួងនឹងមានការរៀបចំការប្រកួតប្រជែងធ្វើប្រហុកផ្អកឆ្ងាញ់ដើម្បីស្វែងរកថា តើនៅភូមិណាមានប្រជាពលរដ្ឋធ្វើប្រហុកផ្អកឆ្ងាញ់ជាងគេ។
លោករដ្ឋមន្ត្រីបានបន្តថា នៅពេលយើងរកឃើញហើយ យើងនឹងដាក់ដេញថ្លៃដើម្បីឱ្យប្រជាពលរដ្ឋដែលចូលចិត្តបរិភោគប្រហុកផ្អកបាន ពិសេសហាងធំៗបានដេញថ្លៃយកទៅប្រើប្រាស់ ឬធ្វើម្ហូបប្រចាំងហាងរបស់ពួកគេ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា នេះវានឹងជួយធ្វើឲ្យទីផ្សារប្រហុកផ្អកកាន់តែត្រូវបានទទួលស្គាល់ទូលំទូលាយថែមទៀត ពិសេសអ្នកដែលធ្វើប្រហុកផ្អកឆ្ងាញ់ទទួលបានប្រាក់ចំណូលដើម្បីដោះស្រាយជីវភាពកាន់តែប្រសើរផងដែរ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើត្រីប្រហុកផ្អក សូមអញ្ជើញមកធ្វើឱ្យបានច្រើនទាន់ពេលត្រីសម្បូរ ព្រោះនៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ខណៈតាមការព្យាករណ៍ត្រីបានចាប់ផ្តើមត្រូវច្រើនពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី០៣ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក