សុខភាព
អ្នកវិទ្យាសាស្ត្រ រកឃើញសរីរាង្គថ្មី នៅក្នុងខ្លួនមនុស្ស
អ្នកជំនាញផ្នែកមហារីកមកពីប្រទេសហូឡង់ បានរកឃើញក្រពេញថ្មីនៅក្នុងមុខមនុស្ស ដែលត្រូវបានគេហៅថាក្រពេញ Tubarial។ ការស្រាវជ្រាវនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី Radiotherapy and Oncology។

ក្នុងការសិក្សាដើម្បីស្វែងយល់បន្ថែម អំពីដំណើរការមហារីកនៅក្នុងក្បាល និងក, អ្នកស្រាវជ្រាវបានប្រើការស្កែនជាមួយនឹងជាតិស្ករវិទ្យុសកម្ម នៅក្នុងរាងកាយ។
គ្រូពេទ្យជំនាញខាងជំងឺមហារីកបានស្កេនអ្នកជំងឺប្រហែល១០០នាក់ ហើយអ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលនោះគឺថា តំបន់មួយចំនួននៃមុខ បានបញ្ចេញពន្លឺក្នុងការស្កេននោះ។ ដំបូងឡើយ ពួកគេគិតថា វាជាភាពខុសប្រក្រតីមួយចំនួន ប៉ុន្តែបើតាមការពិនិត្យបន្ថែមបានបង្ហាញថា ពួកគេជួបប្រទះជាមួយនឹងផ្នែកថ្មីទាំងមូលនៃរាងកាយមនុស្ស។

ក្រពេញ Tubarial ចូលរួមក្នុងការផលិតទឹកមាត់នៅក្នុងមាត់។ សរីរាង្គថ្មីនេះ មានទំហំប្រហាក់ប្រហែលនឹងក្រពេញទឹកមាត់សំខាន់ទាំងបី។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានទីតាំងនៅផ្នែកម្ខាងនៃបំពង់របស់ច្រមុះ។
របកគំហើញនេះ គឺស្របទៅនឹងគោលបំណងចម្បងរបស់ក្រុមស្រាវជ្រាវ ដែលខំស្វែងយល់បន្ថែមអំពីជំងឺមហារីក។ ការព្យាបាលដោយជាតិវិទ្យុសកម្មដែលសម្លាប់កោសិកាមហារីក អាចបណ្តាលឲ្យមានផលវិបាកជាមួយក្រពេញទឹកមាត់ រួមទាំងក្រពេញដែលទើបរកឃើញនេះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត៖ ឧប្បទ្ទវហេតុនៅមន្ទីរពិសោធន៍ផ្តល់មូលនិធិដោយអាមេរិក អាចបង្កឲ្យផ្ទុះមេរោគអេបូឡា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ