សុខភាព
ជំងឺខ្សោយបេះដូង បង្កឲ្យអ្នកជំងឺប្រឈមបាត់បង់ចំណង់អាហារ
មិនថាក្មេង ឬចាស់នោះទេ តែមានជំងឺខ្សោយបេះដូងហើយគឺភាគច្រើនប្រឈមបាត់បង់ចំណង់អាហារ លែងសូវស្រេកឃ្លាន ហើយក៏ជាមូលហេតុចម្បងធ្វើឲ្យសុខភាពអ្នកជំងឺឆាប់ទ្រុឌទ្រោម បណ្ដាលឲ្យជំងឺកាន់តែវិវត្ដទៅរកស្ថានភាពធ្ងន់ធ្ងរ។
ជាក់ស្ដែងណាស់ ជំងឺខ្សោយបេះដូងគឺជាស្ថានភាពមួយដែលបេះដូងចុះខ្សោយដោយសារតែសាច់ដុំបេះដូងមិនអាចប្របាច់ឈាម និង បញ្ជូនអុកស៊ីសែនទៅសរីរាង្គដទៃទៀតបានគ្រប់គ្រាន់ ដែលបណ្ដាលឲ្យអ្នកជំងឺមានអាការៈខ្សោយ អស់កម្លាំង ថប់ៗដង្ហើម និង បាត់បង់ចំណង់អាហារជាដើម។
រោគសញ្ញាសំខាន់ៗនៃជំងឺខ្សោយបេះដូង
- ចង្អោរ
- ហត់ ថប់ដង្ហើម
- ឈឺទ្រូង
- អស់កម្លាំង
- ឡើងទម្ងន់គ្មានមូលហេតុ
- បេះដូងលោតមិនប្រក្រតី
- ចេះតែចង់ជុះនោមនៅពេលយប់
- ក្អកមានឈាម និងកណ្តាសញឹកញាប់
- ហើមពោះ ហើមជើង កជើង និងបាតជើង
មូលហេតុជំងឺខ្សោយបេះដូងបង្កឲ្យអ្នកជំងឺបាត់បង់ចំណង់អាហារ
បាត់បង់ចំណង់អាហារគឺជាផលវិបាកមួយនៃជំងឺខ្សោយបេះដូង ព្រោះថានៅពេលបេះដូងចុះខ្សោយមុខងារនោះមិនអាចបញ្ជូនឈាម និង អុកស៊ីសែនទៅកាន់សរីរាង្គបានគ្រប់គ្រាន់ទេ ពេលនោះសារធាតុរាវក្នុងរាងកាយ នឹងចាប់ផ្ដើមកើនឡើងក្នុងសរសៃឈាម ពិសេសនៅពេលដែលជំងឺនេះបានវិវត្ដប៉ះពាល់ទៅដល់មុខងារតម្រងនោម និង សួត។
តម្រងនោមមានមុខងារច្រោះឈាម បញ្ចេញកាកសំណល់ សារធាតុរាវក្នុងទម្រង់ជាទឹកនោម ចំណែកសួតមានមុខងារប្លាស់ប្តូរឧស្មន័ដែលបានស្រូបចូល ដើម្បីផលិតអុកស៊ីសែនបញ្ជូនក្នុងឈាមទៅចិញ្ចឹមសរីរាង្គ ។ ពេលសរីរាង្គទាំងពីររងផលប៉ះពាល់ពីជំងឺខ្សោយបេះដូង គឺមិនអាចទទួលឈាមបានគ្រប់គ្រាន់ ក៏មិនអាចបំពេញមុខងារ ផលិតអុកស៊ីសែន និង ច្រោះកាកសំណល់បានល្អនោះដែរ។ ហេតុនេះក៏ធ្វើឲ្យចាល់ជាតិទឹកកើនឡើង ប៉ះពាល់ទៅដល់ផ្នែកផ្សេងៗ ដូចជា ហើមជើង ប្រអប់ជើង ក្នុងនោះក៏ប៉ះពាល់ប្រព័ន្ធរំលាយអាហារ ដែលធ្វើឲ្យអ្នកជំងឺបាត់បង់ចំណង់អាហារ លែងឃ្លាន ញ៉ាំឆាប់ឆ្អែត និង ចង្អោរម្ដងៗ ប៉ុន្ដែងាយឡើងគីឡូ។
មូលហេតុសំខាន់ៗដែលបណ្ដាលឲ្យកើតជំងឺខ្សោយបេះដូង
- កត្ដាលើសសម្ពាធឈាម
- ជំងឺស្ទះសរសៃឈាមបេះដូង
- ជំងឺខូចប្រឺសបេះដូង
- ជំងឺបេះដូងពីកំណើត
- ជំងឺសាច់ដុំបេះដូង
- ជំងឺវិបត្តិចង្វាក់បេះដូង
- មានជំងឺទឹកនោមផ្អែម
ការពារ និង ព្យាបាលជំងឺខ្សោយបេះដូង
មន្ទីរពេទ្យកាល់ម៉ែត្របានណែនាំអំពីចំណុចសំខាន់ៗក្នុងការការពារ និងព្យាបាលជំងឺខ្សោយបេះដូងដូចជា៖
- កុំបរិភោគអាហារសម្បូរជាតិប្រៃ
- ឈប់ជក់បារី
- រក្សាទំងន់ឲ្យសមស្រប
- កាត់បន្ថយ ឬបញ្ឈប់ការញ៉ាំគ្រឿងស្រវឹង
- កាត់បន្ថយការបរិភោគអាហារសម្បូរខ្លាញ់
- ញ៉ាំបន្លែ ផ្លែឈើ ឲ្យបានច្រើន
- ហាត់ប្រាណឲ្យបានទៀងទាត់
- កាត់បន្ថយភាពតានតឹង
- គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើមានជំងឺលើសឈាម
- ត្រូវញ៉ាំថ្នាំឲ្យបានទៀងទាត់ និងតាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស។
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា