Connect with us

KPT+

ភូមិគ្រឹះប្រណិតរបស់សេដ្ឋីនីថៃ Khun sumane សុទ្ធតែវត្ថុបុរាណមានតម្លៃរាប់ពាន់លានដុល្លារ

បានផុស

នៅ

ក្នុងប្រទេសថៃគ្មាននរណាម្នាក់មិនស្គាល់សេដ្ឋីនី Khun sumane ឬ ហៅថាតុក្កតា Barbie ដែលតែងប្រើ​ជីវិត​ហៃសូ​លើ​គំនរ​ទ្រព្យសម្បត្តិ​របស់លោកស្រី ហើយក៏លេចឮមកថាសល់ពីសម័យ​ដូនតាឯណោះ។

ត្បិតថាលោកស្រីមានអាយុ៨៣ឆ្នាំក្ដី ប៉ុន្តែបើនិយាយពីសម្រស់របស់សេដ្ឋីនី Khun sumane វិញគឺស្អាតមិនចាញ់ក្មេងមិនប៉ុន្មាននោះទេ។ លោកស្រីគឺជាមនុស្សដែលស្រលាញ់សម្រស់ និងចូលចិត្តប្រមូលទ្រព្យសម្បត្តិ​ពីបុរាណ ​ឬ​ចាស់ៗ​សល់​ពី​សង្គ្រាម​មក​រក្សា​ទុក​ជា​រឿយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាល​ពី​ពេលថ្មីៗ សេដ្ឋី​នី Khun sumane បាន​បើក​ឲ្យអ្នក​​យក​ព័ត៌មាន​ចូលទៅដល់ខាងក្នុងភូមិគ្រឹះហើយសេដ្ឋីនីរូបនេះបានបង្ហើបថា លោកស្រីសល់ដីទំនេរច្រើនហិចតាក្នុងប្រទេសថៃ ដោយមិនរាប់បញ្ចូលអគារនេះ តម្លៃគឺ ៦ លានបាតក្នុងមួយម៉ែត្រការ៉េ ហើយវាជាអគារខ្ពស់បំផុតដំបូងគេ​នៅក្នុងប្រទេសថៃ​កាលពីជាង ៥០ ឆ្នាំមុន ខណៈតម្លៃ​នៅ​ពេល​នោះ​គឺ​ប្រហែល ៣០ លាន​បាត។

សេដ្ឋីនីមានសម្រស់ក្មេងជាងវ័យនេះ​ក៏​បាន​និយាយ​ដែរ​ថា ការ​កើន​ឡើង​នៃ​ផ្ទះ​គឺ ដោយសារតែ​គ្រឿង​តុបតែង​ដូចជា​រូប​ចម្លាក់ White Carrara ធ្វើពីថ្មម៉ាបពណ៌ស​ តម្លៃ​រូប​សំណាកនេះគឺ​ជាង ១០ លាន​បាត​ ហើយនៅផ្នែកម្ខាងនៃបន្ទប់ទទួលភ្ញៀវធំ​គឺជាគ្រឿងសង្ហារឹមយីហោ Louis សឹងទាំងអស់។ ចំណែកម៉ាស៊ីនត្រជាក់ត្រូវបានបើកជារៀងរាល់ថ្ងៃ ព្រោះខ្លាចគ្រឿងសង្ហារឹមខូច ប្រសិនបើខូចពិបាកក្នុងការ​បញ្ជូន​វា​ទៅជួសជុល។ ដោយឡែកបន្ទប់ទទួលទានអាហារ ដែល​មាន​តុ-កៅអី សុទ្ធតែច្នៃចេញពីរោម​សត្វ​មក​ពី​ប្រទេស​អ៊ីតាលី ​អាយុ​ប្រហែល​៤០​ឆ្នាំ ​តម្លៃ​សរុប​រាប់​សិប​លាន​បាតដូចគ្នា។

សេដ្ឋី Sumanee ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា ​ជា​ម្ចាស់​អគារ​ប្រាំបី​ជាន់​នៅ​ផ្លូវ Lang Suan។ បន្ទប់របស់គាត់ត្រូវបានតុបតែងជាមួយនឹងវត្ថុបុរាណដែលប្រមូលបានពីគ្រួសារគាត់ រួមទាំងធ្នើថ្មដែលគាត់បានទិញក្នុងទីក្រុង New York មានតម្លៃ ២៥ លានបាត។ គាត់ក៏ជាម្ចាស់កម្រាលព្រំមាស ដែលម្ចាស់ពីមុនគឺជាបងស្រីភ្លោះរបស់ Shah នៅប្រទេសអ៊ីរ៉ង់ ដែលលោកស្រីបានទិញនៅក្នុងការដេញថ្លៃមួយក្នុងតម្លៃ ៤ លានបាត។ ចំណែកឯវត្ថុដែលល្បីបំផុតនៅក្នុងផ្ទះរបស់គាត់គឺ បង្គន់ និងអាងងូតទឹកដែលស្រោបដោយមាស 24k៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សែរាជវង្សអាស៊ី ៥ អង្គ កំពុងល្បីល្បាញព្រះកិត្តិនាម លើបណ្ដាញសង្គមយ៉ាងខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ វិនាទី មុន

ការ​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​នៅ​ចិន ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០២៤ បង្ក​ក្ដី​បារម្ភ​រឿង​អត្រា​កំណើត

ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

​៤ថ្ងៃទៀត ទំនង​ដឹងច្បាស់​ថា ដំណើរ​ការចរចា​​​រឿងសង្គ្រាម​នៅអ៊ុយក្រែន​

ព័ត៌មានជាតិ១៧ នាទីutes មុន

លោក ប៉ែន បូណា៖ សមិទ្ធផលរបស់រដ្ឋាភិបាលដូចទៅនឹងពន្លឺព្រះអាទិត្យបំភ្លឺដែនដីគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ

ជីវិតកម្សាន្ដ២០ នាទីutes មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋបាលស្រុកភ្នំក្រវាញ ចាប់ផ្តើមផាកពិន័យ ២ម៉ឺនរៀល ដល់៤សែនរៀល ចំពោះអ្នកចោលសំរាមផ្តេសផ្តាស

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម