ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឱ្យបង្កើតតំបន់អចិន្ត្រៃយ៍បោះយុថ្កាទម្លាក់ពោងការពារជីវិតផ្សោត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ បានដាស់តឿនឱ្យអាជ្ញាធរខេត្តក្រចេះ និងខេត្តស្ទឹងត្រែងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើតឲ្យមានតំបន់ស្នូលអចិន្ត្រៃយ៍ធ្វើការបោះយុថ្កាទម្លាក់ពោងនៅតាមតំបន់ទន្លេហាមមិនឱ្យប្រជាជនចូលនេសាទដើម្បីការពារជីវិតសត្វផ្សោត និងត្រីដែលជិតផុតពូជ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងមានការចូលរួមទៅលើការអភិរក្សដោយមិនត្រូវធ្វើការនេសាទនៅក្នុងតំបន់ដែលមានការហាមឃាត់នោះទេ។
អង្គការមូលនិធិធម្មជាតិសកលហៅកាត់ WWF កាលពីពេលថ្មីៗនេះ បានប្រកាសអាសន្នអំពីការស្លាប់ជាបន្តបន្ទាប់សត្វផ្សោតទន្លេមេគង្គនៅកម្ពុជា ខណៈនៅឆ្នាំ២០២២នេះ មានសត្វផ្សោតស្លាប់បានកើនឡើងរហូតដល់ទៅ ១១ ក្បាល។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា «ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។
សត្វផ្សោតងាប់ដោយសារមូលហេតុមួយចំនួនដូចជា ជាប់មងរបស់អ្នកនេសាទ អាយុចាស់ និងការឆក់ជាដើម៕
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ