សេដ្ឋកិច្ច
IMF ព្រមានថា មួយភាគបី នៃពិភពលោក នឹងជួបវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំនេះ
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា មួយភាគបីនៃសេដ្ឋកិច្ចពិភពលោក នឹងស្ថិតក្នុងវិបត្តិនៅឆ្នាំ២០២៣នេះ។
លោកស្រី Kristalina Georgieva បាននិយាយថា ឆ្នាំ២០២៣ នឹងមានភាពតានតឹងជាងឆ្នាំមុន ដោយសារតែភាពយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន។
ការព្រមាននេះកើតឡើងចំពេលដែលសង្រ្គាមនៅអ៊ុយក្រែន ការកើនឡើងតម្លៃទំនិញ អត្រាការប្រាក់កាន់តែខ្ពស់ និងការរីករាលដាលនៃជំងឺកូវីដក្នុងប្រទេសចិន ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
កាលពីខែតុលាឆ្នាំ២០២២ IMF បានកាត់បន្ថយទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៣ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាអត្រាការប្រាក់កាន់តែខ្ពស់ផងដែរ។
លោកស្រី Georgieva បាននិយាយនៅក្នុងកម្មវិធីព័ត៌មាន Face the Nation របស់ទូរទស្សន៍ CBS ថា “យើងរំពឹងថា មួយភាគបីនៃសេដ្ឋកិច្ចពិភពលោកនឹងស្ថិតក្នុងវិបត្តិ។ សូម្បីតែប្រទេសដែលមិនស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចក៏ដោយ ក៏ពួកគេនឹងមានអារម្មណ៍ថាជួបវិបត្តិសេដ្ឋកិច្ចដូចមនុស្សរាប់រយលាននាក់ទៀតដែរ”។
ស្របពេលជាមួយគ្នានោះ លោកស្រី Georgieva បានព្រមានថា ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោក នឹងប្រឈមមុខនឹងការចាប់ផ្តើមដ៏លំបាកសម្រាប់ឆ្នាំ២០២៣នេះ។
IMF គឺជាអង្គការអន្តរជាតិមួយដែលមានសមាជិកចំនួន១៩០ប្រទេស។ ពួកគេធ្វើការរួមគ្នាដើម្បីព្យាយាមរក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ តួនាទីសំខាន់មួយរបស់អង្គការនេះ គឺត្រូវដើរតួជាប្រព័ន្ធព្រមានសេដ្ឋកិច្ចដំបូង។
ការអត្ថាធិប្បាយរបស់លោកស្រី Georgieva នឹងធ្វើឲ្យមនុស្សជុំវិញពិភពលោក ព្រួយបារម្ភមិនតិចទេ ជាពិសេសនៅក្នុងតំបន់អាស៊ីដែលបានស៊ូទ្រាំនឹងឆ្នាំ២០២២ដ៏លំបាករួចទៅហើយ។
អតិផរណាបាននិងកំពុងកើនឡើងឥតឈប់ឈរនៅទូទាំងតំបន់ ភាគច្រើនដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ខណៈអត្រាការប្រាក់ខ្ពស់ក៏បានប៉ះពាល់ដល់គ្រួសារ និងអាជីវកម្មផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ឲ្យ ប្រទេស មាន បំផុតលើលោក ជួយអ្នក ក្រីក្រ ផង
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់