Connect with us

KPT+

ពាក្យចចាមអារ៉ាមពីបញ្ហាមុន ៥ អ្នកវិទ្យាសាស្ត្រអះអាងថាមិនពិត

បានផុស

នៅ

បញ្ហាមុនគឺជា រឿងធម្មតាសម្រាប់ស្បែកមនុស្ស ដោយសារតែចង់បានស្បែកស្អាតឥតខ្ចោះគ្នាយើងមួយចំនួនតែងតែជឿសំដីគេដោយមិនធ្វើការស្រាវជ្រាវជាមុនសិន ។ ដូច្នេះពាក្យចចាមអារ៉ាមខាងក្រោមនេះ នឹងត្រូវបកស្រាយឲ្យគ្រប់គ្នាដឹងច្បាស់ឈប់ជឿតៗគ្នាទៀត ៖

១. មុនកើតតែលើវ័យក្មេងប៉ុណ្ណោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកើតមុនក្នុងវ័យចាស់បន្តិចជារឿងធម្មតានោះទេ មិនមែនមានតែក្មេងៗឡើយដែលអាចកើតមុន ។ កត្តាបង្កឲ្យកើតមុនរួមមាន ការផ្លាស់ប្ដូរអ័រម៉ូន បាក់់តេរីលើស្បែក មិនជម្រុះកោសិកាចាស់ៗ និងបរិស្ថានមិនស្អាត ។ 

២. សូកូឡាធ្វើឲ្យកើតមុន

មានភស្តុតាងតិចតួចណាស់ដែលបង្ហាញថាសូកូឡាជាជនដៃដល់ក្នុងការកើតមុន ការពិតមកពីជាតិស្ករក្នុងវាទៅវិញទេ ។

៣. ផលិតផលទឹកដោះគោធ្វើឲ្យកើតមុន

ការផឹកទឹកដោះគោមួយកែវក្នុងមួយថ្ងៃបង្ហាញពីទំនាក់ទំនងនឹងការកើតមុន ផ្ទុយទៅវិញការផឹកទឹកដោះគោ ២ ទៅ ៦កែវមិនបង្កឲ្យកើតមុនទេ ។ សូម្បីតែយ៉ាអួរដែលធ្វើពីទឹកដោះគោក៏មិនបង្កឲ្យកើតមុនដែរ ដូច្នេះពាក្យចចាមរ៉ាមនេះត្រូវបានអ្នកវិទ្យាសាស្ត្របដិសេធជាដាច់ខាត ។

៤. អាហារបំពងធ្វើឲ្យកើតមុន

គ្រាន់តែអាហារមួយមុខមិនអាចបង្កទៅជាមុនយ៉ាងងាយស្រួលទេ វាត្រូវការការចូលរួមពីមជ្ឃដ្ឋានខាងក្រៅផងដែរទើបក្លាយជាមុន ។ បើខ្លាញ់ពិតជាបង្កឲ្យកើតមុនមែននោះការញ៉ាំត្រីដែលផ្ទុកខ្លាញ់អូមេហ្គាបីក៏បង្កឲ្យមានមុនដែរ ប៉ុន្តែខ្លាញ់អាហារប្រឡាក់មុខនឹងបង្កឲ្យកើតជាមុនបើលាងមិនជ្រះស្អាត ។ 

៥. អាហារស្អិតធ្វើឲ្យកើតមុន “ Gluten ”

ជាតិនេះមាននៅក្នុងនំប៉័ង និងនំជាច្រើន ហើយត្រូវមនុស្សនៅក្នុងអ៉ីនធឺណែតចូលចិត្តលើកមកនិយាយថាប៉ះពាល់ស្បែក ធ្វើឲ្យកើតមុន ។ អ្នកស្រាវជ្រាវបានបដិសេធដោយសារគ្មានភស្តុតាងឬការស្រាវជ្រាវណាបង្ហាញថាជាតិស្អិតនេះប៉ះពាល់ស្បែកឡើយ ។ ជាមួយគ្នានេះដែរ ការកាត់ផ្ដាច់ Gluten ដោយគ្មានការប្រឹក្សាពីគ្រូពេទ្យត្រឹមត្រូវអាចបណ្ដាលឲ្យស្ត្រេស និងខ្វះជីវជាតិ ហើយកើតមុនលើសដើម ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ អស់បារម្ភ! ដោះស្រាយបញ្ហាមុនខ្នងជាមួយក្បួនធម្មជាតិប៉ុន្មាននេះ

ចុចអាន ៖ ទម្លាប់​ ៥ យ៉ាង​ អាចធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១១ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម