Connect with us

KPT+

អ្នកឧកញ៉ា គួច ម៉េងលី៖ បើមិនទាន់រស់នៅជាមួយគ្នាដល់ចាស់កោងខ្នង គេមិនហៅថាប្តីប្រពន្ធទេ

បានផុស

នៅ

អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា​ ប្តីប្រពន្ធ គឺជាអ្នកដែលរស់នៅជាមួយគ្នា​ មើលថែ និងយោគយល់គ្នាដល់ចាស់កោងខ្នង បើពុំដូច្នេះទេ មិនមែនហៅថាប្តីប្រពន្ធឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គួច ម៉េងលី បានអះអាងថា ប្តីប្រពន្ធ គឺប្រៀបបាននឹងសាច់ និងឈាម ដែលត្រូវរស់នៅជាមួយគ្នា ចែករំលែកទាំងទុក្ខ និងសប្បាយ ហើយប្តីប្រពន្ធ ក៏មិនមែនជាមនុស្សដែលអាចផ្លាស់ប្តូរដៃគូតាមចិត្តនឹកឃើញដែរ ពោល គឺប្តីប្រពន្ធ ត្រូវចាប់ដៃគ្នារស់នៅរួមសុខទុក្ខជាមួយគ្នា តាំងពីថ្ងៃចូលរោងការ ក្រាបសំពះផ្ទឹមនៅចំពោះមុខ​ឳពុកម្តាយទាំងសងខាងម្ល៉េះ។

អ្នកឧកញ៉ា បានលើកឡើងថា៖ “លោកគ្រូ គ្រាន់តែចង់ឱ្យក្មួយៗគិតឡើងវិញមុននឹងចាប់ដៃកសាងគ្រួសារ មិនមែនលេងបាយឡុក បាយឡទេក្មួយ។ ជាប្តីប្រពន្ធនឹងគ្នា ទាល់តែមានមនោសញ្ចេតនាជ្រាលជ្រៅ មានសេចក្តីស្រឡាញ់ពេញព្រៀប ដឹងខុសដឹងត្រូវ ចេះអភ័យឱ្យគ្នា និងផ្តល់កម្លាំងចិត្តឱ្យគ្នា ទើបអាចរួមរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងបាន។ បើក្មួយៗអាចរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងបាន នោះហើយគេហៅថា ប្តីប្រពន្ធ”។

អ្នកឧកញ៉ា គួច ម៉េងលី បានមើលឃើញថា​ សង្គមខ្មែរបច្ចុប្បន្ននេះ សម្បូរទៅដោយអ្នករៀបការទាំងក្មេងខ្ចី មិនទាន់យល់ពីជីវិតប្តីប្រពន្ធ ចិត្តគំនិតនៅមិនទាន់ចាស់ទុំ អាចគ្របគ្រងគ្រួសារបាន ជាហេតុនាំឱ្យរៀបការបានរយៈពេលខ្លី ក៏ត្រូវលែងលះគ្នា​ ឬ ខ្លះទៀតលួចផិតក្បត់ជាដើម។

ដោយមើលឃើញបែបនេះ លោក គួច ម៉េងលី បានអះអាងថា ៖ “អ្នកខ្លះ នៅជាមួយគ្នាមិនបានមួយឆ្នាំស្រួលបួលផង ក៏បោះបង់គ្នាចោលកណ្តាលទី ទុកឱ្យគ្នាកំព្រាចិត្ត កំព្រាកាយរស់នៅកណ្តោចកណ្តែងក្នុងសមុទ្រទុក្ខ។ អ្នកខ្លះ មានដល់កូនបីបួនហើយ តែបែរជាអត់ដឹងខ្យល់អី ភ្លើតភ្លើនស្រីញី ប្រុសឈ្មោល ចោលកូនឱ្យកំព្រីកំព្រាគ្មានទីបង្អែក”។

មែនទែនទៅ ស្នេហា គ្រួសារ គឺមនុស្សម្នាក់ៗតែងតែនឹងមាន ប៉ុន្តែ មុននឹងសម្រេចចិត្តថា ចាប់ដៃគ្នាកសាងគ្រួសារមួយ ត្រូវលះបង់ចោលនូវតណ្ហាគ្រប់បែបយ៉ាង ដើម្បីឱ្យកូនមានទីពឹង មានជម្រក និងមានអនាគតល្អ ចៀសវាងក្លាយជាក្មេងអនាថា ដោយសារភាពអាត្មានិយម គ្មានការទទួលខុសត្រូវរបស់ម្តាយឳពុក៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម