Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ៖ សត្វស្វាប្រមាណជាង ១ ពាន់ក្បាល ចេញហាលថ្ងៃ ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង

បានផុស

នៅ

ប្រទេស​ថៃ ៖ ហ្វូង​សត្វ​ស្វា​ប្រមាណ​ជាង ១.០០០ ក្បាល បាន​ចេញ​ប្រសេចប្រសាច​ពី​ក្នុង​ប្រាង្គ​មួយ​កន្លែង ដើម្បី​នាំ​គ្នា​មក​យក​កម្ដៅ​ថ្ងៃ ស្រប​ពេល​អាកាសធាតុ​ធ្លាក់​ខ្យល់​ត្រជាក់​ខ្លាំង​ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មាន​ថ្ងៃ​ដើម​ខែ​មករា ឆ្នាំ ២០២៣ នេះ ក្នុង​ខេត្ត​ឡុ​ប​បុរី ប្រទេស​ថៃ អាកាសធាតុ​បាន​ធ្លាក់​ចុះ​មក​នៅ​ចន្លោះ​ពី ១៦ ដល់ ១៩ អង្សា​សេ ព្រមទាំង​មាន​ខ្យល់​បក់​មក​ជាប់​ជា​ប្រចាំ​ផង ដែល​ធ្វើឲ្យ​ហ្វូង​ស្វា​ទាំងនេះ ទ្រាំ​នឹង​ភាព​ត្រជាក់​មិនបាន។

ព្រឹក​ឡើង​នៅ​ពេល​ដែល​ព្រះអាទិត្យ​ចាប់ផ្ដើម​បញ្ចេញ​រស្មី ហ្វូង​ស្វា​ទាំង​តូច​ទាំង​ធំ បាន​រត់​ចេញពី​ព្រៃ​ខ្លះ និង​ខ្លះ​ទៀត​កំពុង​រស់នៅ​ក្នុង​ប្រាង្គ​ប្រាសាទ​កំពូល ៣ មួយ​កន្លែង ក្នុង​ខេត្ត​ឡុប​បុរី នាំគ្នា​រត់​ប្រដេញ​គ្នា​ដោយ​ភាព​កក់ក្ដៅ ខ្លះ​ចេញ​មក​បំបៅ​ដោះ​កូន ខ្លះ​ទៀត​អោប​គ្នា​ដេក​យក​កម្ដៅ​ថ្ងៃ។

ដោយឡែក​សត្វ​ស្វា​ចំណាស់​ៗ​មួយ​ចំនួន បាន​លាក់ខ្លួន​សំងំ​នៅ​តាម​ចន្លោះ​ជញ្ជាំង​ប្រាង្គ ដើម្បី​គេច​ពី​ខ្យល់​ត្រជាក់ មើល​ទៅ​ប្រមាណ​ជាង ១ ពាន់​ក្បាល គួរ​ជាទី​ទាក់ទាញ​ក្រសែភ្នែក​ភ្ញៀវ​ទេសចរ​មែន​ទែន ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​អភិរក្ស ទើប​មិន​មាន​នរណា​ម្នាក់ ហ៊ាន​ប៉ះពាល់​ដល់​ហ្វូង​ស្វា​ទាំង​នេះ​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

បំណាក់ដី និងទឹកជំនន់​រហ័ស​សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ត្រាំ ប្រកាស​គម្រោង​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ AI

ព័ត៌មានជាតិ១៤ នាទីutes មុន

២០២៥ ស្វាយកែវរមៀតខេត្តក្រចេះ ប្រមូលផលបានមុនគេបង្អស់ ខណៈតម្លៃទីផ្សារធ្លាក់ចុះខ្លាំង

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ឈាង រ៉ា អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ បន្តជួយវិស័យសុខាភិបាលសម្រាប់បង្ការការធ្វើអត្តឃាត

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម