Connect with us

ជីវិតកម្សាន្ដ

គយគន់សម្រស់តារាស្រីពិភពលោក ១០ រូប តាំងពីជំនាន់ ៩០

បានផុស

នៅ

ស្រីស្អាតនៅលើលោកមានច្រើនណាស់ គ្មាននរណាស្អាតជាងនរណាទេ ប៉ុន្តែរូបសម្រស់តារាទាំង ១០ដួងនេះ ពិតជាគួរឲ្យគយគន់ប្លែកភ្នែកមែន ទោះបីជាឥលូវគាត់ចាស់អស់ហើយក្ដី ៖ 

១. Jaclyn Smith

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jaclyn Smith សម្ដែងជាតួ Kelly Garret នៅក្នុងរឿងភាគ “Charlie’s Angels” សេរីចាស់ និងជាតួដដែលក្នុងឆ្នាំ ២០០៣ វគ្គ “Full Throttle” ។ បច្ចុប្បន្នគាត់មានអាយុ ៧៧ឆ្នាំហើយ ។

២. Barbara Eden

Barbara Eden ​តួ​ឯក​ក្នុង​រឿង “I Dream of Jeannie” ។ ដំបូងអ្នកដឹកនាំចង់បានតួមានសក់ពណ៌លឿងដែរ តែសក់ Barbara ស្អាតពេកទើបអ្នកដឹកនាំមិនប្ដូរ ។ គិតមកទល់ឥលូវគាត់មានអាយុមិនតិចទេគឺ ៩១ឆ្នាំឯណោះ ។

៣. Sharon Tate

គួរឱ្យសោកស្តាយ ការសម្ដែងរបស់ Sharon Tate ត្រូវគ្របដណ្ដប់ដោយឃាតកម្មក្នុងឆ្នាំ ១៩៦៩ ។ នាងបានរៀបការជាមួយអ្នកដឹកនាំរឿង Roman Polanski ក្នុងឆ្នាំ ១៩៦៨ ហើយកំពុងពរពោះអាយុ ៨ខែកន្លះ ពេលត្រូវគេសម្លាប់ ។

៤. Vivien Leigh

Vivien Leigh ល្បីក្នុងរឿង “Gone with the Wind” ជាតួ Scarlett O’Hara បានឈ្នះពានង្វាន់ Academy  សម្រាប់តារាសម្តែងល្អបំផុត។ មិនតែប៉ុណ្ណោះ នាងបានឈ្នះពានរង្វាន់អូស្ការ សម្រាប់តួ Blache DuBois ក្នុងរឿង “A Streetcar Named Desire” ផងដែរ ។ ជាអកុសល Vivien ​លាចាក​លោក​យ៉ាង​សោកសៅ​ក្នុង​អាយុ ៥៣ឆ្នាំ ​ដោយសារ​ជំងឺ​របេង ។

៥. Sophie Marceau

តារាសម្តែងបារាំង Sophie Marceau បានបង្ហាញខ្លួនជាលើកដំបូងនៅលើក្នុងឆ្នាំ ១៩៨០ ក្នុងខ្សែភាពយន្ត “La Boum” ។ បន្ទាប់ពីជោគជ័យក្នុងអាជីពនៅអឺរ៉ុប នាងបានផ្លាស់ទៅហូលីវូដ ហើយលេចមុខក្នុងខ្សែភាពយន្ត “Braveheart និង James Bond film The World is Not Enough” ។ សម្រាប់ការបង្ហាញខ្លួននៅលើក្របទស្សនាវដ្ដីមានជាង ៣០០ ជុំវិញពិភពលោក រួមមាន Ell, Vogue, Madame Figaro, Glamour និង Marie Claire ។

៦. Ava Gardner

Ava Gardner ចូលធ្វើការនៅ MGM ក្នុងឆ្នាំ ១៩៤១ រហូតដល់ផ្ទុះរឿង “The Killers” ឆ្នាំ ១៩៤៦ ។ ក្រោយមកគាត់ចេញមុខក្នុងខ្សែភាពយន្តជាច្រើនរួមមាន “Show Boat, The Snows of Kilimanjaro, The Barefoot Contessa, Bowani Junction និង On the Beach” ។ ចុងក្រោយ Ava ​ទទួល​មរណភាព​ក្នុង​ឆ្នាំ​១៩៩០ ​អាយុ​៦៧​ឆ្នាំ ។

៧. Kim Novak

ឆ្នាំ ១៩៤០ Kim Novak ត្រូវបានក្រុមហ៊ុន Columbia Pictures នាំមកជំនួសតំណែង Rita Hayworth ដោយសារប្រជាប្រិយភាពរបស់គាត់ចាប់ផ្តើមធ្លាក់ចុះនៅពេលនោះ ។ គេសង្ឃឹមថា Novak អាចនាំមកនូវភាពជោគជ័យដូចអ្វីដែល Marilyn Monroe កំពុងផ្ដល់ឲ្យគូប្រជែងគឺ 20th Century Fox ។ 

៨. Marilyn Monroe

Marilyn Monroe នៅតែជាតារាហូលីវូដដ៏ល្បីបំផុតមួយរូប គាត់ជានិមិត្តសញ្ញាផ្លូវភេទក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ៦០ ហើយបន្តជាតារាស្រីដែលរកចំណូលបានច្រើនជាងគេនៅឆ្នាំ ១៩៦២ ជាឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ ។ 

៩. Aishwarya Rai Bachchan

Aishwarya Rai Bachchan គឺជាតារាសម្តែងដែលបានឈ្នះបវរកញ្ញាពិភពលោកក្នុងឆ្នាំ ១៩៩៤ ។ នាងត្រូវគេស្គាល់ថាសម្ដែងនៅក្នុងរឿង “Jeans, Hum Dil De Chuke Sanam, Devdas, Mohabbatein, Dhoom 2, Guru, Jodhaa Akbar និង Ae Dil Hai Mushkil” ។

១០. Jane Birkin

Jane Birkin គឺជាតារាចម្រៀង និងជាតារាសម្តែងអង់គ្លេស-បារាំង ។ នាងជាអ្នកផ្ដើមធ្វើឲ្យមានការបង្កើតកាបូប Birkin ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ កម្រងរូបភាពគួរឲ្យស្រលាញ់របស់តារាល្បីៗពិភពលោក ១០ ដួង កាលនៅតូច

ចុចអាន ៖ តារាសម្ដែងចិន ១០ រូប គេចាត់ទុកជាស្រីស្អាតប្រចាំប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀតក្នុងខែវិច្ឆិកា

ព័ត៌មានជាតិ៣២ នាទីutes មុន

ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះចំនួន១៤គ្រឿងដល់ក្រសួងសុខាភិបាល

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

Jungkook ឈ្នះពាន BBMA ២ឆ្នាំជាប់គ្នា ទោះកំពុងបំពេញកាតព្វកិច្ចយោធា

សេចក្ដីជូនដំណឹង៥៦ នាទីutes មុន

អ្នកឧកញ៉ា ឃុន​ សៀ ផ្ញើ​សារ​លិខិត​គោរព​ជូនពរ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន កំពុងធ្វើតេស្ត ថ្នាំបណ្តុះធ្មេញ

Sokha Hotels

ព័ត៌មានពេញនិយម