Connect with us

ព័ត៌មានជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​៖ ជនល្មើស​រត់​ចូល​ព្រៃ សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​០៨ ខែមករា នេះ​ថា មកដល់ពេលនេះ សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ ចំណែក​ជនល្មើស​បានរ​ត់​ចូល​ព្រៃ ហើយ​សមត្ថកិច្ច​កំពុង​រក​វិធីសាស្ត្រ​ផ្សេង​ដើម្បី​ធ្វើកា​រលើ​រឿងនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បានធ្វើ​ឡើង​ខណៈ​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ប្រភេទ​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដៃដល់​ជា​ឃាតក​នៅ​ខេត្ត​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​។

សូម​រំលឹក​ថា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១២ និង​៥​នាទី​យប់ មាន​ករណី​ឃាតកម្ម​ផ្តើម​ចេញ​ពី​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​មុខផ្ទះ​សំណាក់ សាំង​ហ័​រ​ទៀន លើ​មហាវិថី​សហព័ន្ធ​រុស្សី ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​អាវុធខ្លី ០១​ដើម មិន​ស្គាល់​ម៉ាក បន្សល់ទុក​សំបក​គ្រាប់​នៅ​កន្លែងកើតហេតុ​ចំនួន​០៩​គ្រាប់ ក្បាល​គ្រាប់​ចំនួន​០១​គ្រាប់ មធ្យោបាយ​ធ្វើ​សកម្មភាព​រថយន្ត​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A-4546 មាន​ស្នាម​កំពិត​ដំបូល​ផ្នែក​ខាងមុខ​ខាងស្តាំ និង​រថយន្ត​ជនរងគ្រោះ​ម៉ាក FORD RAPTOR F150 ផលិត​ឆ្នាំ​២០២០ ពណ៌​ស ០១​គ្រឿង នៅ​កន្លែងកើតហេតុ​។

​ប្រភព​ពី​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ី​ណែ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៦៩ ផ្លូវ​១៦៩ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ជា​នាយរង​ការិយាល័យ​នគរបាល​កំ​រឹត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ជនដៃដល់ បាញ់​ពីក្រោយ​ខ្នង​ចំនួន​០៣​គ្រាប់ ធ្លា​យមក​មុខ និង​ថ្ងាស់​០១ គ្រាប់​ធ្លា​យមក​ក្រោយ​។ បន្ទាប់ពី​បង្កហេតុ​ជនសង្ស័យ​បាន​បើករថយន្ត​គេច​ចេញ​ពី​ក​ន្លែង​កើតហេតុ​។

សមត្ថកិច្ច​ចុះ​ធ្វើ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​ជនសង្ស័យ​ដែល​ដោះ​ស្លាក​លេខ​ចេញ យក​ទៅ​ប្លុង​ចោល​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​៤២ ភូមិ​ស្វាយ​ឧ​ត្ត​ម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​បាន​សាកសួរ​ម្ចាស់ផ្ទះ ហើយ​ឈាន​ទៅ​ដល់​ការស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​បក្ខពួក​ជន​ដៃដល់​ដែល​បាន​រត់គេច​ដល់​ខេត្តបាត់ដំបង ហើយ​បាន​បញ្ជូន​ជនសង្ស័យ​រូប​នេះ​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​។

ក្រោយ​ការសាកសួរ​ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន បាន​សារភាព​ថា ក្រុម​ខ្លួន​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​បាញ់សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ជា​អ្នក​បាញ់​សម្លាប់​ជនរងគ្រោះ​។ ចំណែក​រូបគេ​ជា​អ្នក​បើករថយន្ត​រត់គេច​ទៅ​លាក់​ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ភ្នំ​បាសិត ហើយ​ឈ្មោះ រ៉េ​ន ក៏បាន​តេ​ទូរសព្ទ​បក្ខពួក​ម្នាក់ទៀត​យក​ម៉ូតូ​មក​ឌុប​ពួក​ខ្លួន​ឆ្លងស្ពាន​ព្រែ​ក្តាម​ទៅផ្ទះ​សំណាក់​មិន​ចាំ​យីហោ​ដេក​ចំនួន​០២​យប់។

បន្ទាប់មក​ពួកគេ​ក៏​បែក​គ្នា​រៀងៗ​ខ្លួន ហើយ​រូបគេ​(​កែ ចាន់​មាន )​មក​លាក់ខ្លួន​នៅក្នុង​វត្ត​មួយ​នៃ​ខណ្ឌ​ព្រែក​ព្នៅ ០១​យប់។ លុះដល់​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ ខ្លួន​ក៏បាន​បន្តដំណើរ​ទៅ​ខេត្តបាត់ដំបង ដោយ​ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​វត្ត​ទួល​តា​ឯក ខេត្តបាត់ដំបង ទើប​នៅ​ថ្ងៃទី ០៣ ខែមករា ឆ្នាំ​២០២១ ពេល​ខ្លួន​កំពុង​ដេក​នៅផ្ទះ​ជួល​ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។

សេចក្តី​រាយការណ៍​ឲ្យ​ដឹង​ថា ជន​ដៃដល់​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​រត់​គេច​ខ្លួន​ដល់​ខេត្តមណ្ឌលគិរី​ជាមួយ​ភរិយា ប្អូន​ថ្លៃ​និង​កូន​ម្នាក់។ ជនសង្ស័យ​បាន​ព្យាយាម​បើករថយន្ត​បំ​បុក​របាំង​ហាមឃាត់​របស់​សមត្ថកិច្ច​នៅក្នុង​ស្រុក​កោះ​ញ៉ែ​ក កាលពី​យប់​ថ្ងៃទី​០៤ ខែមករា ដើម្បី​ការទម្លាយ​ចេញពី​ការឡោមព័ទ្ធ។

ឈ្មោះ រ៉េ​ន ត្រូវ​គេ​បញ្ជាក់​ថា គឺជា​មន្ត្រី​យោធា​ដែល​មាន​អាវុធ​ជាប់​ខ្លួន និង​ជាម​នុស្ស​ធ្លាប់ធ្វើ​សកម្មភាព​អំពើ​ប្លន់​បាញ់សម្លាប់​ជនរងគ្រោះ​ម្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ និង​ទើប​ចេញពី​ពន្ធនាគារ​បាន​២​ឆ្នាំ។

ជុំវិញ​នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រឿង​ទំនាក់​គ្រោះថ្នាក់​ចរាចរណ៍​នោះ លោក​ឧ​ត្ត​ម​ស​នី​យ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ​និង ​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​ប្រាប់​គ្រួសារ​សព​នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត ហៅ​ញ៉​ក់ កាលពី​កន្លងទៅ​ថ្មីៗ​នេះ នឹង​ប្តេជ្ញា​តាម​ស្វែងរក​ចាប់ខ្លួន​ជា​ឃាតក​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ឱ្យខាងតែបាន​។​

​ចំណែក​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២១ ជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ជាប់​ពាក់ព័ន្ធ នឹង​អំពើ​ឃាតកម្ម​បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ ត្រូវបាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ហើយ​ត្រូវបាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម និង​បទ​ជួញដូរ​សារធាតុ​ញៀន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម