ជីវិតកម្សាន្ដ
ជំនួយការ Aum ត្រូវចោរលួចអស់ ៨ កាបូបសុទ្ធតែយីហោប្រណិត Hermes
ពិតជាស្ងប់ស្ងាត់ និងមានចិត្តសប្បុរសធម៌ខ្លាំង បន្ទាប់ពីជំនួយការរបស់ Aum Patcharapa គឺ A Suphachai ខណៈកាលពីពេលថ្មីៗនេះ គាត់បានចែករំលែកសារមួយតាមរយៈ IG story ដោយបង្ហោះរូបភាពខ្លួនឯងនិងរូបកាបូបម៉ាកល្បីៗលើធ្នើដែលត្រូវចោរលួច។
ទំព័រនោះបានលាតត្រដាងថា A Supachai ត្រូវបានចោរលួចកាបូបប្រណិតអស់ចំនួន ៨ កាបូប ប៉ុន្តែគាត់មិនមានគម្រោងដាក់ពាក្យប្ដឹងចាប់ខ្លួនចោរទេ។ ជំនួយការរបស់ Aum Patcharapa រូបនេះបានសរសេរសារក្នុងស្ទូរីថា “ខ្ញុំត្រូវបានចោរលួចកាបូប Hermes អស់ចំនួន៨ រួមទាំងកាបូបដែល Aum Patcharapa ទិញជាកាដូសម្រាប់ថ្ងៃខួបកំណើតឲ្យខ្ញុំ។ ប៉ុន្តែខ្ញុំមិនបានគិតថា នឹងរាយការណ៍ឬដាក់ពាក្យប្ដឹងទេ។ ព្រោះចាត់ទុកថាត្រូវបានបែងចែកសម្រាប់ប្រើប្រាស់ ប៉ុន្តែប្រសិនបើអ្នកណាចាប់ចោរបាន អ្នកនោះអាចយកកាបូបនោះ ខ្ញុំនឹងឲ្យអ្នករាល់គ្នា”។
សូមជម្រាបដែរថា A Supachai គឺជាជំនួយការរបស់ Aum Patcharapa ដែលតារាសម្ដែងជួរមុខនេះស្រលាញ់និងទុកដូចជាបងប្អូនតែមួយ។ លើសពីនេះ Aum តែងតែទិញវត្ថុប្រណិតៗជូនជំនួយការ មិនលើកលែងសូម្បីតែការជូនទៅដើរលេងក្រៅប្រទេស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង ថៃ Ice ត្រូវបញ្ជូនទៅមន្ទីរពេទ្យ នៅ សហរដ្ឋអាមេរិក បន្ទាន់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់