កីឡា
សុខ ធី ប្រាប់ពីស្ថានភាពត្រៀមឡើងសង្វៀនជាថ្មីនៅថៃ
អ្នកប្រដាល់គុនខ្មែរ សុខ ធី មានសេរីភាព និងចូលហ្វឹកហាត់ វិញហើយ បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះមានបញ្ហាខ្លះៗ និងមិនបានឡើង នៅសង្វៀនប្រទេសថៃ។
លោកគ្រូ សាន់ សៅយ៉ាន់ ដែលជាអ្នកបង្វឹកបង្ហាត់ផ្ទាល់ពេលកីឡាកររូបនេះនៅស្រុកខ្មែរបានបញ្ជាក់ថា អ្វីៗល្អប្រសើរ និងសេរីភាពឡើងវិញហើយសម្រាប់ សុខ ធី នៅពេលនេះ។ រូបគេបានចូលហ្វឹកហាត់ និងអាចឡើងប្រកួតវិញបាន។ តាមពិតទៅ កន្លងមក គាត់ (សុខ ធី) មានឈ្មោះវ៉ៃជាបន្តបន្ទាប់ដែរ ប៉ុន្តែគាត់ច្រើនតែមិនយកចិត្តទុកដាក់ឲ្យខ្លួនឯង។
ពេលសួរថា តើ សុខ ធី អាចនឹងវិលត្រឡប់មកប្រកួតនៅប្រទេសកម្ពុជាវិញទេ? លោកគ្រូបង្វឹករូបនេះបានបញ្ជាក់ថា រហូតដល់ពេលនេះនៅមិនទាន់មានភ្លើងខៀវពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរឲ្យរូបគេវិលចូលប្រកបអាជីពនៅខ្មែរឡើយ។
ចំពោះសាមីខ្លួន សុខ ធី បានប្រាប់ថា អ្វីៗល្អប្រសើរឡើងវិញហើយដោយបានចូលហ្វឹកហាត់ និងត្រៀមការប្រកួតជាថ្មី ប៉ុន្តែនៅមិនទាន់ច្បាស់ពីពេលវេលាប្រកួតឡើយគឺប្រហែលជាអាចចុងខែមករា នេះ ឬក៏អាចខែធ្នូ ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា សុខ ធី ជាកីឡាករគុនខ្មែរទី១ដែលបង្កើតជ័យជម្នះនៅសង្វៀនធំលំដាប់អាស៊ី ONE Championship បន្ទាប់ពីផ្តួលកីឡាករចិន។ រូបគេក៏ត្រូវបានដឹងថា ជាកីឡាករខ្មែរទី១ដែលបានប្រកួតនៅសង្វៀនធំល្បីឈ្មោះរបស់ថៃគឺ Rajadamnern Stadium និងសាងកេរ្តិ៍ឈ្មោះល្បីនៅប្រទេសថៃ មុនពេលមកប្រកួតនៅខ្មែរឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ នៅសង្វៀនទូរទស្សន៍បាយ័ន ហើយបានវិលទៅប្រកួតនៅថៃវិញមុនពេលវិបត្តិកូវីដ-១៩បានផ្ទុះឡើង៕
អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់