សន្តិសុខសង្គម
ប៉ូលិសក្រសួងមហាផ្ទៃម្នាក់លួចបើកល្បែងស៊ីសង ក្នុងស្រុកព្រៃកប្បាស ខណៈអធិការស្រុក ថា អត់ដឹង
មិនស្ងាត់នោះទេ ក្រោយស្បើយពីល្បែងលេងភ្នាល់តាមអនឡាញមួយរយៈនេះ នៅស្រុកព្រៃកប្បាស ក្នុងឃុំស្នោរ បែរលេចមុខលេងភ្នាល់មាន់ជល់ និងលេងអាប៉ោង ដែលមានអ្នកញៀនល្បែងចូលលេងហ៊ោរកញ្ច្រៀវសឹងតែពលរដ្ឋរកពេលដេកពួនមិនបាន។

ពលរដ្ឋនៅក្បែរទីតាំងដែលគេនាំគ្នាលេងល្បែងភ្នាល់នេះបញ្ជាក់ថា បើកលេងជារៀងរាល់ថ្ងៃ និងមានមនុស្សមកលេងយ៉ាងច្រើនកុះករដូចហែរកឋិន ទាំងអ្នកក្នុងភូមិ និងអ្នកក្រៅភូមិ ដោយមិនដែលឃើញសមត្ថកិច្ចណាចុះមកបង្ក្រាបនោះទេ។ ចំពោះអ្នកដែលហ៊ានបើកទីតាំងលេងល្បែងជល់មាន់ និងអាប៉ោងនេះ បើតាមប្រភពច្បាស់ការបង្ហើបថា ជាមន្ត្រីប៉ូលីសនៅក្រសួងមហាផ្ទៃ ទើបបានជាមិនខ្លាចញញើតនឹងច្បាប់ ពិសេសអាជ្ញាធរមូលដ្ឋានសោះ។

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានអោយដឹងថា លោកអត់បានដឹងនៅមូលដ្ឋានឃុំស្នោរនេះ មានគេលេងល្បែងជល់មាន់ និងអាប៉ោងទេ។ លោកថា នឹងអោយកម្លាំងចុះទៅពិនិត្យហើយបើមានមែនលោកនឹងអោយគេធ្វើកិច្ចសន្យាបញ្ឈប់តែម្តង។

ប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាសសុំធ្វើការសំណូមពរទៅអាជ្ញាធរមានសមត្ថកិច្ច ពិសេសលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស់ សុំមានវិធានការណ៍ក្តៅបង្ក្រាបទៅលើវង់ល្បែងក្នុងមូលដ្ឋានផង ដូចជាករណីល្បែងស៊ីសងក្នុងឃុំស្នោរនេះជាដើម៕
អត្ថបទ៖ វីរៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ