Connect with us

ព័ត៌មានជាតិ

កងកម្លាំងកងពលតូចថ្មើរជើងលេខ ៤២ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

បានផុស

នៅ

ឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី ៣ ខែ​មករា ឆ្នាំ ២០២៣ លោក​ឧត្ដមសេនីយ៍​ទោ ប៉ែន វ៉ូយ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ៤២ យោធភូមិភាគ​ទី ៤ បាន​បន្ត​ចាត់តាំង​កម្លាំង​ដើរ​ល្បាត​សហការ​ត្រួតពិនិត្យ​ភូមិសាស្ត្រ និង​ល្បាត​ត្រួតពិនិត្យ​បង្គោល​សីមា តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ភូមិសាស្ត្រ​ដែល​អង្គភាព​ទទួលខុស​ត្រូវ​គ្រប់​ចំណុច គោលដៅ​បាន​កំណត់​ទុក ដើម្បី​តាមដាន​សភាពការណ៍ និង​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​បទល្មើស​ផ្សេងៗ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍​ទោ ប៉ែន វូយ បាន​មាន​ប្រសាសន៍​ថា ការ​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់លើ ដើម្បី​ពង្រឹង​ដល់​កងកម្លាំង​ប្រចាំការ។

លោក​ឧត្ដមសេនីយ៍​ទោ ប៉ែន វូយ បាន​ដាក់​បញ្ជា​យ៉ាង​តឹងរ៉ឹង ឲ្យ​កម្លាំង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស ឲ្យ​បាន​ល្អ​ថែមទៀត ជាមួយ​កម្លាំង​ប្រចាំការ​នីមួយៗ ដើម្បី​រក្សា​សុខ​សន្តិភាព ស្ថិរភាព ជូន​ប្រជាពលរដ្ឋ និង​មាតុភូមិ នៃ​យើង៕

អត្ថបទ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ជ័យ ចាប
ជីវិតកម្សាន្ដ៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម