សេដ្ឋកិច្ច
ម៉ាស៊ីនស្ទូងស្រូវខ្នាតតូចតម្លៃជាង ១ ពាន់ដុល្លារ ជួយកាត់បន្ថយការចំណាយរបស់កសិករ
ម៉ាស៊ីនស្ទូងស្រូវខ្នាតតូចដែលជាផលិតផលរបស់ខ្មែរកំពុងដាក់សាកល្បងមានសក្តានុពលជួយដល់កសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតស្រូវដូចជាកាត់បន្ថយចំណាយពូជ ថ្នាំស្មៅ និងបង្កើនទិន្នផល។
ម៉ាស៊ីនស្ទូងស្រូវនេះជាផលិតផលរបស់ក្រុមហ៊ុន AgriSmart Innovation ស្ថិតនៅក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សាក់ ជឿន អ្នកផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុន AgriSmart Innovation បានប្រាប់ឱ្យដឹងថា ម៉ាស៊ីនស្ទូងស្រូវខ្នាតតូចមានភាពស័ក្ដិសមសម្រាប់កសិករដោយសារវាមានតម្លៃថោកសមរម្យត្រឹមតែ ១ ២៥០ ដុល្លារ ក្នុង១ គ្រឿង និងមានលក្ខណៈតូចសមស្របជាមួយកសិករដែលមានស្រែតិច។
លោកថា ការព្រោះស្រូវដោយដៃនាបច្ចុប្បន្នមានបញ្ហាដោយសារពេលដែលអត់ទឹកនៅក្នុងស្រែគឺអត់ទឹកតែម្ដង ហើយពេលដែលមានទឹកគឺមានទឹកជ្រុល ដូច្នេះ ពេលដែលមានទឹកច្រើន ស្រែកសិករមិនអាចព្រោះបានទេ គាត់ត្រូវតែស្ទូង។
ការបង្កើតម៉ាស៊ីនស្ទូងខ្នាតតូច ជាឱកាសសម្រាប់កសិករដែលគាត់ធ្វើស្រែទៅតាមកាលៈទេសៈ។ ម្យ៉ាងទៀត ស្រូវដែលធ្វើដោយស្ទូង និងស្រូវព្រោះគុណភាពខុសគ្នាពីព្រោះស្រូវដែលធ្វើដោយព្រោះអាចកើតជំងឺច្រើន ខណៈស្រូវសន្ទូងមិនសូវកើតជំងឺទេដោយសារវាមានចន្លោះពន្លឺថ្ងៃចូលគ្រប់គ្រាន់ក្នុងការសម្លាប់ពពួកសត្វល្អិតផង និងពពួកជំងឺ ជាពិសេសជំងឺផ្សិត។
បើតាមលោក សាក់ ជឿន៖ «បើទិញម៉ាស៊ីនធំវាអាចតម្លៃរហូតទៅដល់ ៣ ៥០០០ ដុល្លារ ប៉ុន្តែម៉ាស៊ីនតូចនេះ កសិករដែលមានម៉ាស៊ីនអាចផ្ដល់សេវាទៅអ្នកជិតខាងបានផងដែរ ខណៈដែលគ្រឿងបន្លាស់មាននៅក្នុងស្រុកស្រាប់»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា