សន្តិសុខសង្គម
អគារពលរដ្ឋស្នាក់នៅបុរីកីឡាមានស្នាមប្រេះ ក្រោយអគ្គិភ័យឆាបឆេះ
បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅចំណុចអគារទី៦ នៃបុរីកីឡា បានធ្វើឲ្យផ្នែកមួយចំនួនមានការប្រេះស្រាំ តែទោះយ៉ាងណាអាជ្ញាធរកំពុងឲ្យជាងមិនពិនិ្យត ថាតើមានបញ្ហាប្រឈមឬអត់។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ក្នុងពេលដឹកនាំកម្លាំងជំនាញចុះពីនិត្យទីតាំងអគារដែលរងការឆាបឆេះនៅព្រឹកថ្ងៃទី៤ ខែមករា នេះ បានណែនាំដល់ក្រុមហ៊ុនឲ្យរៀបចំចាត់តំណាងក្រុមហ៊ុនធ្វើការទំនាក់ទំនងជាងមកជួសជុល និងកាត់ដែកសំយ៉ាបដែលរងការខូចខាតចេញ និងត្រូវគាស់ការ៉ូតាមផ្ទះដែលរងឆាបឆេះដើម្បីពិនិត្យមើលថា វាមានស្ថានភាពស្រុត ឬយ៉ាងណា ។ ហើយត្រូវធ្វើកិច្ចសន្យាជាមួយអ្នកជួលតូបអោយបានច្បាស់លាស់ មុននឹងបន្តកិច្ចសន្យាជួលពេលជុសជុលរួច។

លោកអភិបាលរងខណ្ឌ៧មករា ក៏បានណែនាំដល់ម្ចាស់អាជីវកម្មលក់ហ្គាសទាំងអស់ក្នុងអគារ បុរីកីឡា ឲ្យប្តូរទីតាំងថ្មី ហើយម្ចាស់អាជីវកម្មលក់ហ្គាសក៏បានធ្វើកិច្ចសន្យាយល់ព្រមតាមការស្នើសុំរបស់អាជ្ញាធរផងដែរ។

គួររំលឹកថា កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានហេតុការណ៍គ្រោះអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅអាគារទី៦ នៃអគារបុរីកីឡា ស្ថិតតាមបណ្តោយផ្លូវលេខ២១១ ក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានឆាបឆេះបំផ្លាញអស់សរុប០៦ខ្នង នៅជាន់ទី១នៃអគារដែលឆាបឆេះ និងតូបលក់ដូរនៅជាន់ផ្ទាល់ដីចំនួន១១តូបផងដែរ ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ មន្ត្រីសមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្តាលមកពីចំអិនអាហារទុកចោលផ្ទុះចង្ក្រានហ្គាស ទើបបង្កជាអគ្គិភ័យឆាបឆេះតែម្តងទៅ៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ