កីឡា
Ronaldo ជាប់បម្រាម មិនអាចចូលលេងឲ្យក្លិប Al-Nassr រហូតដល់ ២ប្រកួតដំបូង
កីឡាករ Cristiano Ronaldo ត្រូវបានហាមឃាត់ពីការបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុម Al-Nassr ពោលគឺត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ មុនការប្រកួតដំបូងរបស់គាត់នៅអារ៉ាប៊ីសាអូឌីត។

ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងចូលលេងក្នុងជំនួបជាមួយ Al Ta’ee សម្រាប់ការប្រកួតដំបូងរបស់គាត់ឲ្យ Al-Nassr ក្នុងរាត្រីនេះ បន្ទាប់ពីការចុះកិច្ចសន្យា តម្លៃពលកម្ម១៧៣លានផោនក្នុងមួយឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) រកឃើញថា មានកំហុសពីបទប្រព្រឹត្តអំពើមិនសមរម្យ និងហិង្សាកាលពីខែវិច្ឆិកា ពោលគឺប៉ុន្មានថ្ងៃ មុនពេលកិច្ចសន្យានៅ Manchester United របស់គាត់ត្រូវបានបញ្ចប់ ពាក់ព័ន្ធការវាយទូរស័ព្ទចេញពីដៃអ្នកគាំទ្រ Everton ម្នាក់។

FA បានពិន័យ Ronaldo ជាទឹកប្រាក់ចំនួន៥០០០០ផោន និងដាក់បម្រាមមិនឲ្យចូលលេង២ប្រកួត ប៉ុន្តែគាត់មិនទាន់អនុវត្តបម្រាមនេះទេ ដោយសារកិច្ចសន្យារបស់គាត់នៅ Man Utd ត្រូវបានបញ្ចប់នៅប៉ុន្មានថ្ងៃក្រោយមក។
ដូច្នេះ បម្រាមនេះ នឹងបន្តទៅក្នុងក្របខ័ណ្ឌអារ៉ាប៊ីសាអូឌីត ហើយ Ronaldo នឹងត្រូវអង្គុយមើលចំនួនពីរប្រកួតទល់នឹង Al-Ta’ee និង Al-Shabab។

គួរបញ្ជាក់ថា យោងតាមមាត្រា ១២.១ នៃបទប្បញ្ញត្តិរបស់ FIFA ស្តីពីស្ថានភាព និងការផ្ទេរកីឡាករ បានចែងថា “ការដាក់ទណ្ឌកម្មវិន័យណាមួយដែលមានរហូតដល់៤ប្រកួត ឬរហូតដល់៣ខែ ដែលត្រូវបានដាក់លើកីឡាករដោយអតីតសហព័ន្ធមួយ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តក្នុងពេលវេលានៃការផ្ទេរ គឺនឹងត្រូវបន្តជាប់ទណ្ឌកម្មដោយសហព័ន្ធថ្មីដែលកីឡាករម្នាក់បានចុះឈ្មោះជាមួយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ ទស្សនាវីដេអូ Ronaldo បង្ហាញខ្លួនជាផ្លូវការនៅក្លិប Al Nassr កក្រើកឋានទាំង៣

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច