ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ចុះហាមឃាត់សំណង់ត្រចៀកកំាគ្មានច្បាប់មួយកន្លែងរបស់លោកឧកញ៉ា គា ធី
អាជ្ញាធរខេត្តកោះកុង បានចុះហាមឃាត់សំណង់ត្រចៀកកំាគ្មានច្បាប់មួយកន្លែងរបស់លោកឧកញ៉ា គា ធី ដែលស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកុង។
នៅក្នុងកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតំាងសំណង់ត្រចៀកកំាមួយកន្លែងរបស់លោកឧកញ៉ា គា ធី កាលពីថ្ងៃទី៤មករា លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានណែនំាថា សំណង់ត្រចៀកកំាដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាតត្រូវតែផ្អាកការសាងសង់ជាដាច់ខាត។
លោកអភិបាលរងខេត្តបានដាក់កំហិតថា ម្ចាស់សំណង់ត្រូវរៀបចំសំណុំឯកសារស្នើសុំច្បាប់អនុញ្ញាតឱ្យបានរួចរាល់ក្នុងរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣ ហើយប្រសិនបើក្នុងរយៈពេលមួយសប្តាហ៍នេះម្ចាស់សំណង់មិនស្នើសុំច្បាប់អនុញ្ញាឱ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឱ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរៀបចំឯកសារដាក់ពាក្យបណ្តឹង។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ចំពោះអាចម៍ដីដែលបានចាក់រំលោភចូលព្រែកប្រមាណ១០ម៉ែត្រម្ចាស់សំណង់ត្រូវកាយយកអាចដីនេះចេញវិញ ។ រីឯរបងដែលបានសាងសង់រំលោភចូលចំណីផ្លូវ ម្ចាស់សំណង់ក៏ត្រូវរុះរើចេញផងដែរ។ ក្នុងករណីម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
លោកអភិបាលរងខេត្តបានព្រមានថា ក្នុងករណីសំណង់គ្មានច្បាប់អនុញ្ញាតនេះ រដ្ឋបាលខេត្តនឹងចេញលិខិតជូនដំណឹងទៅម្ចាស់សំណង់ ហើយរដ្ឋបាលស្រុកស្រែអំបិលត្រូវត្រួតពិនិត្យតាមដានការអនុវត្តនៃខ្លឹមសារលិខិតរបស់រដ្ឋបាលខេត្តឱ្យបានម៉ឺងម៉ាត់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ