Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា សុខ គង់៖ ពេលយើងធ្លាក់ខ្លួន តែកាហ្វេខ្មៅមួយកែវ គេមិនហៅយើងផង

បានផុស

នៅ

អគ្គនាយកក្រុមហ៊ុនសូគីម៉ិច និងសុខាអូតែល អ្នកឧកញ៉ា សុខ គង់ ធ្លាប់ត្រូវបានគេមើលងាយ នៅពេលមួយនោះ ដែលលោកធ្លាក់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា បានលើកឡើងថា នៅពេលដែលយើងធ្លាក់ខ្លួន សូម្បីតែកាហ្វេខ្មៅមួយកែវ ក៏គេមិនហៅយើងដែរ។ អ្នកឧកញ៉ា លើកឡើងដូច្នេះ ដោយចង់រំលឹកទៅអតីតកាល ពេលដែលលោក មានលុយមានមិត្តភក្ត្រហូបចុកជុំគ្នា ប៉ុន្តែដល់ដំណាក់កាលមួយ ធ្លាក់ខ្លួន បាត់អស់អ្វីៗគ្រប់យ៉ាង។

អ្នកឧកញ៉ា ថ្លែងដូច្នេះថា« កន្លងមកខ្ញុំបានដើរលេងជាមួយមិត្តភក្រ្ត ចូលហូបចុកជុំគ្នាមួយយប់អស់ ៥ជី ទៅ ១ដំឡឹង…ដល់ថ្ងៃមួយយើងធ្លាក់ខ្លួន មានន័យថា កាហ្វេខ្មៅមួយកែវគេអត់ហៅយើងផឹកផង ពីពេលនោះមកយើង​ឈឺចិត្តណាស់ ឈឺចិត្តពេលអត់លុយ គេមើលងាយ មើលថោកយើង អ៊ីចឹងបានខ្ញុំចេះតែឧស្សាហ៍ប្រាប់កូនចៅថា តែអត់លុយហើយ មុខយើងគេអត់មើលទេ ចឹងខំប្រឹងឡើង ខំសន្សំសំចៃឡើង»។

អ្នកឧញ៉ា តែងតែពន្យល់ណែនាំដល់អ្នកជំនាន់ក្រោយ ឱ្យត្រូវខំប្រឹងសន្សំសំចៃគ្រប់មធ្យោបាយ ដើម្បីមានលុយ ដោយមិន​ត្រូវចំណាយខ្ជះខ្ជាយពេកទេ។ លោកបានលើកឡើងជាឧទាហរណ៍ថា អ្នកខ្លះរកលុយបានចាយវាយមិនគិត ស៊ីផឹក ស្រវឹងកាប់ចាក់ ជំពាក់គេ តែក្រឡែកទៅមើលអ្នកចេះសន្សំសំចៃគេមានលុយមានផ្ទះធំៗអស់ហើយ។ «ខំប្រឹងធ្វើការញើសឈាម ស៊ីផឹកមួយពេលអស់រលីង»។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា សុខ គង់។

អ្នកឧកញ៉ា បានបន្ថែមថា គ្មានអ្វីលំបាកជាងភាពក្រីក្រទេ ដូច្នេះមនុស្សយើងត្រូវខំប្រឹង បើទោះបីមិនបានធ្វើសេដ្ឋី ក៏មានលុយគ្រប់គ្រាន់ដើម្បីជីវភាពដែរ។

លោកឧត្តមសេនីយ៍ឯក ងិន បាណាល់ កូនប្រសារអ្នកឧកញ៉ា សុខ គង់ បានលើកឡើងថា អ្នកឧកញ៉ា ឆ្លងកាត់ការ​លំបាក​វេទ​នាច្រើនណាស់ ទម្រាំមានជីវិតថ្កុំថ្កើងដូចពេលនេះ។ លោកតស៊ូពីបាតដៃទទេ សន្សំមួយកាក់មួយសែន ចិញ្ចឹមគ្រួសារ និងធ្វើជំនួញជួញដូរ ដើម្បីបានប្រាក់បន្ថែមផ្គត់ផ្គង់ជីវភាព និងពង្រីកមុខរបរ។ លោកបន្តថា អ្នកឧកញ៉ា តែងតែណែនាំកូនចៅគ្រប់រូបឱ្យចេះសន្សំសំចៃ ក្នុងការប្រើប្រាស់លុយ ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ។ លោកឧត្តម​សេនីយ៍ឯក ងិន បាណាល់ បានឱ្យដឹងដូច្នេះថា« ពេលខ្លះយើងញ៉ាំបាយជាមួយគាត់ គាត់តែងផ្តល់ដំបូន្មានថា កូនអើយយើងរកបានមួយកាក់ យើងចាយមួយសេនទៅ មិនបាច់លោភលន់ទៅណាទេ គង់តែមានឱ្យតែយើងចេះសន្សំ មិនបាច់ហក់លោតខ្លាំងពេកទេ»។

សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកឧកញ៉ា សុខ គង់ គ្រប់គ្រងអាជីវកម្មធំៗក្នុងដៃ ដូចជា ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប ក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ ឋានសួគ៌បូកគោ សណ្ឋា​គារ​រេស៊ីដង់ភ្នំពេញ សណ្ឋាគារឆ្នេរសុខា និងសណ្ឋាគារសុខាសៀមរាប ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម