ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្មលើកទស្សនទាន ធានាស្ថិរភាពថ្លៃមិនឲ្យកើនឡើងឬធ្លាក់ចុះ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកបង្ហាញពីទស្សនទានក្នុងវិស័យកសិកម្មដោយក្នុងនោះលោកបានបញ្ជាក់ពីទស្សនទានលើការគាំទ្រផលិតផលកសិកម្មក្នុងស្រុក ដោយធានាតម្លៃមិនឲ្យកើនឡើងឬធ្លាក់ចុះ។
លោកបានថ្លែងថា ទស្សនទានរបស់ក្រសួងកសិកម្មគឺត្រូវបែងចែកភោគផលស្មើៗគ្នាទាំងអ្នកទទួលទាន អ្នកផលិតនិងអ្នកចែកចាយ។ ការធានាបានស្ថិរភាពថ្លៃផលិតផលគឺដើម្បីកុំឲ្យប៉ះពាល់ទាំងអ្នកផលិតនិងអ្នកទទួលទាន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានលើកពីទស្សនវិស័យលើខ្សែចង្វាក់ការនាំចេញផលិតផលកសិកម្មកម្ពុជាដោយជំរុញលើការផលិតផលិតផលណាដែលមានគុណភាព។
លោករដ្ឋមន្រ្តីមើលឃើញថា ការផលិតទ្រង់ទ្រាយធំមានតម្លៃថោក មិនមែនសក្ដានុពលរបស់កម្ពុជានោះទេ។ ដើម្បីប្រកួតប្រជែងប្រទេសផ្សេងៗ យើងត្រូវជំរុញផលិតផលិតផលជាគន្លឹះគឺការនាំចេញផលិតផលដែលមានគុណភាព តម្លៃខ្ពស់ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ លោកបានលើកយកបទពិសោធន៍ជោគជ័យលើម្រេចកំពត ដើម្បីយកទៅអនុវត្តទៅលើផលិតផលកសិកម្មផ្សេងទៀតដែលកម្ពុជាមានសក្ដានុពលក្នុងការនាំចេញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា