Connect with us

ព័ត៌មានជាតិ

លោក ឌិត ទីណា នឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារបន្ថែមសម្រាប់ផលិតផលកសិកម្ម

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីវ័យក្មេង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា លោក នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញបន្ថែមទៅលើការផ្សព្វផ្សាយ និងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម របស់ប្រជាកសិករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣នេះថា សម្រាប់នាពេលខាងមុខនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដើរតួជាអ្នកសម្របសម្រួលនូវគ្រប់តួអង្គទាំងអស់ នៅក្នុងខ្សែសង្វាក់ផលិតកម្ម និងតួអង្គនានា ក្នុងជួររាជរដ្ឋាភិបាលផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាទីផ្សារផលិតផលកសិកម្មវិញ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោកថា «ចឹងបានជា ការងារដែលពាក់ព័ន្ធជាមួយនឹងទីផ្សារ ខ្ញុំនឹងធ្វើការងារជិតស្និត ជាមួយនឹងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរុញបន្ថែមទៀត នូវលទ្ធភាពក្នុងការផ្សព្វផ្សាយ និងបើកទីផ្សារ តាមរយៈយន្ដការផ្សេងៗ រួមទាំងយន្ដការបើកទីផ្សារសេរីផងដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម