កីឡា
ប្រមុខដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍ ត្រូវយកចិត្តទុកដាក់លើ ប្រភេទកីឡាមានឧត្តមភាព
នាព្រឹកថ្ងៃទី៥ មករាឆ្នាំ២០២៣នេះ កីឡា៨ប្រភេទបានបង្ហាញជូននូវស្នៀតពិសេសៗនៃកីឡានិមួយៗក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនៅសាលប្រជុំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ស សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ពីប្រវិត្ដ អង្គភាពកីឡាក្រសួងមហាផ្ទៃថា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥៩ ដែលកាលណោះ ជា “ក្រុមប្រឹក្សារាជតម្រួតកម្ពុជា ” ជាអង្គការកីឡាដំបូង នៃកងកម្លាំងនរគរបាលជាតិ ដោយស្នាព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ដែលពេលនោះ ទ្រង់ក៍ជាព្រះបិតាកីឡាជាតិផងដែរ។
ស្ថាប័នកីឡានេះ បានចាប់បដិសន្ធិ និងកែរទម្រង់ឡើងវិញនៅឆ្នាំ២០១៣ដោយមានឈ្មោះថា “ សហភាពកីឡានគរ បាលជាតិកម្ពុជា ” ហើយដំណើរការមកដល់ ចុងឆ្នាំ២០១៩ទើបត្រូវបានធ្វើការកែរសម្រួលជាថ្មី និងប្តូរឈ្មោះមកជា “ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ”។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលជួយគាំទ្រ ប្រភេទកីឡានីមួយៗរបស់ក្រសួង។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣នេះ ដោយបន្ថែមថាព្រឹត្តិការណ៍នេះនឹងបង្កឱកាស ឱ្យកម្ពុជាពង្រឹង និងពង្រីកសក្ដានុពលផ្នែកកីឡារបស់ខ្លួនដែលក្នុងនោះក៏មានកីឡាករ កីឡាការិនី ជម្រើសជាតិ មួយចំនួនមានសមាសភាពចេញពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនេះដែរ។ ទោះបីជាបានជាប់ជម្រើសជាតិ ឬមិនបានក៏ដោយ កីឡាករ កីឡាការិនីទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ឱ្យបានកាន់តែខ្លាំងក្លា។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ យកចិត្តទុកដាក់លើប្រភេទកីឡាមានឧត្តមភាព ហើយជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលទទួលជួយប្រភេទកីឡានីមួយៗ ត្រូវបង្កើនការគាំទ្រឱ្យបានកក់ក្ដៅដើម្បីអភិវឌ្ឍន៍ប្រភេទកីឡាទាំងនោះឱ្យកាន់តែមានការរីកចម្រើន។
គួររំលឹកថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តែងតែដណ្តើមយកមេដាយគ្រប់ការប្រកួត ពិសេសតែងតែឈរលើ កំពូលតារាងនៃការប្រកួត ជាក់ស្តែង ព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦ ទទួលបានមេដាយសរុប៥៣គ្រឿង (មាស២៧ ប្រាក់១២ និងសំរឹទ្ធ១៤) កីឡាជាតិលើកទី២ ឆ្នាំ២០១៨ ទទួលបានមេដាយសរុប ១៤៩គ្រឿង (មាស៨៣ ប្រាក់៤៣ និងសំរឹទ្ធ២៣) និងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ទទួលបានមេដាយសរុប២១១គ្រឿង (មាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥០) នាំឱ្យក្រសួងមហាផ្ទៃឈរនៅលំដាប់ទី១ទូទាំងប្រទេស។
ចំពោះព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានមេដាយសរុប ៣៥គ្រឿង (មាស០៧ ប្រាក់០៨ និងសំរឹទ្ធ២០) ។ ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗនៅឆាកអន្តរជាតិវិញ អគ្គលេខាធិការដ្ឋាន បានបញ្ជូនអត្តពលិកទៅចូលរួម ការប្រកួតនៅប្រទេសមួយចំនួនដូចជា៖ ចិន, ហូឡង់ដ៍, កូរ៉េ, និងថៃជាដើម ដោយទទួលបានមេដាយសរុប ១៥៦គ្រឿង (មាស៤២ ប្រាក់៦៨ និងសំរឹទ្ធ៤៦)៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ