ព័ត៌មានជាតិ
ខេត្តកណ្ដាល ទុកពេលឱ្យម្ចាស់អាជីវកម្មទូកឱប ប្ដូរប្រើប្រាស់ទូកដែកវិញ មុនដំណាច់ខែមករា
រដ្ឋបាលខេត្តកណ្ដាល ប្រជុំជូនដំណឹងដល់ដល់ម្ចាស់អាជីវកម្មកំពង់ចម្លង ដែលកំពុងប្រើប្រាស់ទូកឱប ត្រូវតែការផ្លាស់ប្ដូរមកប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេសទូកចម្លង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ពោលគឺត្រូវផ្លាស់ប្ដូរឱ្យបានមុនបំណាច់ខែមករានេះ។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឱ្យបន្តធ្វើអាជីវកម្មកំពង់ចម្លងជាដាច់ខាត។
លោក ជី ស៉ីវុដ្ឋា នាយករដ្ឋបាលសាលាខេត្ត បញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មកំពង់ចម្លង ក្នុងខេត្តកណា្តល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ចើញចូលរួមពីបណ្ដាម្ចាស់អាជីវកម្មកំពង់ចម្លងក្នុងខេត្តកណ្ដាល អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញ។
លោក ជី ស៊ីវុដ្ឋា បានធ្វើការផ្សព្វផ្សាយ សេចក្តីជូនដំណឹង ដល់ម្ចាស់កំពង់ចម្លងទាំងអស់ក្នុងខេត្តកណ្ដាលថា ដើម្បីអាចប្រកបអាជីវកម្មកំពង់ចម្លងបាន ត្រូវមានការឯកភាពពីរដ្ឋបាលខេត្ត និងមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើឱ្យអាជីវកម្មនេះប្រព្រឹត្តិទៅស្របច្បាប់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរ។
លោកបានបញ្ជាក់ថា យោងតាមសចក្ដីជូនដំណឹងនេះ គឺតំរូវឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប ត្រូវប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេស។ ត្រូវមានប្រជាការពារម្នាក់ប្រចាំការតាមកំពង់ចម្លង ដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ។ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹងនៅពេលធ្វើដំណើរ។ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូក លើទូកត្រូវមានអាវពោង ពោងសុវត្ថិភាព ភ្លើងបំភ្លឺ ខ្សែពួរជាដើម។ អ្នកបើកទូកចម្លង ត្រូវមានប័ណ្ណបើកបរទូក ត្រូវរៀបចំផ្លូវឡើងចុះ និងផែ ឱ្យស្របតាមលក្ខណៈបច្ចេកទេស។
លោក ស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានអំពាវនាវ ដល់គ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ជាពិសេសម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ ជួយចូលរួមសហការគ្នាដើម្បីអនុវត្តតាមសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ធ្វើឱ្យអាជីវកម្មនេះប្រព្រឹត្តិទៅស្របច្បាប់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរ។
គួរបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបានពិនិត្យឃើញថា ការប្រកបអាជីវកម្មសេវាកម្មកំពង់ចម្លងមិនទាន់អនុវត្តបានពេញលេញតាមលក្ខណៈបច្ចេកទេសទូកដចម្លងឱ្យបានប្រសើរនៅឡើយ។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុករណីលិចទូកដរចម្លងមួយគ្រឿងនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលបង្កឱ្យបាត់បង់ជីវិតសិស្សសាលាចំនួន ១២នាក់ ក្នុងឧប្បត្តិហេតុនោះបណ្ដាលមកពីទូកដរចម្លងនេះពុំបានអនុវត្តតាមគោលការណ៍សុវត្ថិភាពឱ្យបានត្រឹមត្រូវ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ