ព័ត៌មានជាតិ
កសិករដាំដំណាំត្រឡាចបានផលច្រើនតែតម្លៃធ្លាក់ចុះត្រឹម៨០០រៀលក្នុងមួយគីឡូក្រាម
បន្ទាយមានជ័យ ៖ តម្លៃលក់លើទីផ្សារនៃផ្លែត្រឡាចនៅខេត្តបន្ទាយមានជ័យបានផ្លាក់ថ្លៃមកនៅត្រឹម៨០០រៀលស្រប ពេលដែលដំណាំត្រឡាចបានទិន្នផលច្រើនខុសពីឆ្នាំទៅទទួលបានទិន្នផលតិចតែតម្លៃថ្លៃដល់ទៅមួយគីឡូក្រាម២០០០រៀល។

កសិករ ទ្បៅ តុលាអាយុ ២៧ឆ្នាំជាកសិកររស់នៅភូមិ ពង្រ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលកំពុងដើមប្រមូលផលផ្លែត្រឡាចបានរៀបរាប់អោយដឹងថា គ្រួសារគាត់បានប្រកបរបរដាំបន្លែតាំងពីជីតាលើផ្ទៃដីជាងមួយហិចតាដោយធ្វើការដាំផ្លាស់ប្តូរដំណាំមួយរដូវទៅមួយរដូវលើការដាំបន្លែលេះស្ថិតនៅជើងភ្នំកងវ៉ាដោយដាំដំណាំបន្លែផ្សេងៗជាប់ជាប្រចាំតាមរដូវរួមមានខ្ទឹមបារាំង ពោត ល្ពៅ ប៉េងបោះត្រប់ជាដើម ដោយចុងឆ្នាំ២០២២និងដើមឆ្នាំ២០២៣នេះក្រោយពីបានដាំដំណាំត្រឡាចបាននឹងកំពុងអោយផលដែលមានផលច្រើនដូចដែលកំពុងបេះលក់នេះ។

កសិកររូបនេះបានរៀបរាប់អោយដឹងទៀតថា ផ្លែត្រឡាចឆ្នាំនេះទទួលបានទិន្នផលច្រើនជាទីគាប់ចិត្តខុសពីឆ្នាំមុនមិនទទួលបានផលច្រើនទេដោយទឹកភ្លៀងច្រើន តែតំលៃបានថ្លៃរហូតមួយគីឡូក្រាមនៃផ្លែត្រឡាច២០០០រៀលមិនដូចឆ្នាំនេះលក់បានតែមួយគីឡូក្រាម៨០០រៀលដែលតម្លៃនេះធ្វើអោយកសិករកាត់ថ្លៃចំណាយបានសល់កិច្ចតួចមិនសមនឹងការខិតដាំដុះមើលថែ។ទោះបីជាតម្លៃផ្លាក់ចុះយ៉ាងណាក៏ដោយពួកគាត់នៅតែបន្តដាំព្រោះវាជាមុខរបរទៅហើយនិងម្យ៉ាងទៀតបានដំណាំផ្សេងៗជួយទប់គ្នា។

ចំពោះតម្លៃវិញមិនថាតែផ្លែត្រឡាច ឬ ក៏បន្លែផ្សេងទេអោយតែដល់ពេលប្រមូលផលដឹងតែចុះថោក ការលក់បានពេលប្រមូលផលមានតិចណាស់។ លុះត្រាដំណាំមានបញ្ហាទទួលបានផលតិច ឬ បន្លែពីប្រទេសជិតខាងមិនសូវនាំចូលទើបបានតម្លៃថ្លៃ។ ទោះបីជាតម្លៃបន្លែចុះថោកគ្មានទីផ្សារយ៉ាងណាក៏ដោយក៏កសិករទ្បៅ តុលា និងកសិករផ្សេងទៀតនៅភូមិពង្រនៅតែបន្តដាំដំណាំនេះនឹងដំណាំផ្សេងទៀតមិនបោះបងចោលឡើយ។ តែសូមសំណូមពរដល់លោករដ្ឋមន្ត្រីកសិកម្មនិងអាជ្ញាធរពាក់ព័ន្ធជួយធ្វើយ៉ាងណាអោយដំណាំបន្លែមិនថាត្រឡាចឬពោត ត្រសក់ ….។ល។មានទីផ្សារដើម្បីអោយកសិករអាចផ្គត់ផ្គងការរស់នៅប្រចាំថ្ងៃបាន។

លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានអះអាងថា រដូវនេះជារដូវរំហើយហេតុដូច្នេះប្រជាកសិករគាត់ដាំបន្លែបង្ការបានផលច្រើនមុខសម្រាប់ខេត្តបន្ទាយមានជ័យឆ្នាំនេះតម្លៃបន្លែខ្លះធ្លាក់ចុះ ដូចជាត្រឡាចពេលខ្លះកសិករគាត់ដាំច្រើន អ្នកបរិភោគតិច អ្នកទិញក៏តិចអញ្ចឹងការលក់ដូរតម្លៃវាធ្លាក់ចុះទៅតាមនឹងដែរ ប៉ុន្តែដូចជាបន្លែខ្លះលក់បានតម្លៃខ្ពស់ជាង ដោយអ្នកបរិភោគនិយម ហូបចុកច្រើន។ ចំពោះស្រុកដែលមានការដាំដំណាំបន្លែ ច្រើននៅរដូវនេះ គឺដូចជានៅតំបន់ ភ្នំ កងវ៉ាក្រុងសិរីសោភ័ណស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ មានស្រុកជាច្រើនទៀតក្នុងខេត្តបន្ទាយមានជ័យយើងនេះ ដែលនៅជិតទីផ្សារតាមស្រុកនីមួយៗ ៕
ដោយ ៖ អពៅ




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ