Connect with us

ព័ត៌មានអន្ដរជាតិ

មហាអំណាច២ប្រទេស ប្រកាសបញ្ជូនអាវុធធុនធ្ងន់ថ្មី ទៅអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបញ្ជាក់ចំពោះរបាយការណ៍ថា អ្នកទាំងពីរ នឹងបរិច្ចាគរថយន្តប្រយុទ្ធថ្មើរជើងដល់អ៊ុយក្រែន។

លោក Joe Biden (ឆ្វេង) និងលោក Olaf Scholz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាននេះកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសបារាំងប្រកាសថា ខ្លួននឹងបញ្ជូន រថក្រោះធុនស្រាល ដែលរចនាដោយលោកខាងលិច ទៅឲ្យទីក្រុងកៀវ។

យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន និងអធិការបតីអាល្លឺម៉ង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី០៥ខែមករា, សហរដ្ឋអាមេរិកមានបំណងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងយានប្រយុទ្ធថ្មើរជើង Bradley ហើយអាល្លឺម៉ង់ មានបំណងផ្តល់ឲ្យអ៊ុយក្រែននូវយានប្រយុទ្ធថ្មើរជើង Marder។

យានប្រយុទ្ធថ្មើរជើង Bradley

សេចក្តី​ថ្លែងការណ៍ដដែល​បន្ត​ថា “​ប្រទេស​ទាំង​ពីរ ​ក៏គ្រោង​នឹង​បណ្តុះបណ្តាល​កងកម្លាំង​អ៊ុយក្រែន​តាម​ប្រព័ន្ធ​រៀងៗ​ខ្លួន​ផងដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ច្បាស់ថាតើយានប៉ុន្មានគ្រឿង ដែលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ហើយតើពេលណាដែលពួកគេនឹងត្រូវដឹកជញ្ជូនទៅ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ សហរដ្ឋអាមេរិក ពិចារណាបញ្ជូនយានប្រយុទ្ធ Bradley ទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម