កីឡា
អាជ្ញាធរខេត្តកំពង់ធំ បើកការប្រកួតកីឡាវាយសីពានរង្វាន់ថ្នាក់ខេត្ត ដើម្បីអបអរទិវាជ័យជម្នះ ៧មករា
អាជ្ញាធរខេត្តកំពង់ធំ បើកការប្រកួតកីឡាវាយសីពានរង្វាន់ថ្នាក់ខេត្ត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទិវាជួយជម្នះ ៧ មករា ១៩៧៩-២០២៣ ដែលពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានជីវិតទី២ ក្រោមស្មារតីរំដោះជាតិ។

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ធំ រៀបចំការប្រកួតកីឡាវាយសី អបអរខួបលើកទី៤៤ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៣។ ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា ការប្រកួតវាយសីក្នុងក្រខណ្ឌថ្នាក់ខេត្ត នេះ ធ្វើឡើងក្នុងគោលដៅសំខាន់ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ខួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ ដែលពលរដ្ឋកម្ពុជាទាំងអស់រួមទាំងឯកឧត្តមផ្ទាល់ទទួលបានការរស់រៀនជាលើកទី២។
ឯកឧត្តមបន្តថា ក្នុងក្របខ័ណ្ឌខេត្តកំពង់ធំ វិស័យកីឡា មិនទាន់មានចំនួនអ្នកលេងច្រើននៅឡើយទេ ទាំងក្នុងស្រទាប់អាជីវករ យុវជន ក៏ដូចជា ប្រជាពលរដ្ឋ ផងដែរ។ កីឡាមិនត្រឹមជួយថែរក្សាសុខភាព បង្កើតនូវក្តីស្រឡាញ់ និងទំនាក់ទំនងមិត្តភាព ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានចូលរួមបង្កើនស្មារតីសាមគ្គីភាព យោគយល់ និងអធ្យាស្រ័យគ្នាផងដែរ។

ចំពោះការប្រកួតថ្ងៃនេះ ទោះបីមានការឈ្នះ ចាញ់ គឺជាការប្រកួតមិត្តភាព ប្រកួតអស់ពីសមត្ថភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មិនស្អប់គ្នានោះទេ ផ្ទុយទៅវិញយើងត្រូវបង្អុលបង្ហាញនូវចំណុចខ្វះខាត និងភាពខ្សោយរបស់យើងឲ្យគ្នាទៅវិញទៅមក បង្កើនហ្វឹកហាត់បន្ថែមទៀត។ ឯកឧត្តម អំពាវនាវ ដល់អាជីវករ យុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមលេងកីឡាឲ្យបានគ្រប់គ្នាដើម្បីសុខភាព និងសាមគ្គីភាព ។

ក្នុងការប្រកួននេះផងដែរ លោក ឃឹង នុភាព ប្រធានក្រុមកីឡាករវាយសី លើឡើងថា នេះជាលើកដំបូង ដែលខេត្តកំពង់ធំ រៀបចំការប្រកួតកីឡាវាយសីថ្នាក់ខេត្ត ក្រោមការចង្អុលបង្ហាញពីឯឧត្តមអភិបាលខេត្ត ដែលពីមុនមកយើងមានក្លឹប និងធ្លាប់លេងកីឡា ប៉ុន្តែមិនដែលមានការប្រកួតយកពានរង្វាន់ដូចថ្ងៃនេះទេ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យមានភាពសប្បាយរីករាយ និងបង្កើនចំណងមិត្តភាព ។

លោកបញ្ជាក់ថា ការប្រកួតថ្ងៃនេះ បែងចែកជាពីរក្រុម គឺមានពូល A និងពូល B នៅក្នុងនោះ ពូល A យើងមាន ៦ ក្រុម ពូល B យើងមាន ៥ ក្រុម ដែលរយៈពេលនៃប្រកួតពេញមួយថ្ងៃ៕
អត្ថបទ៖ ឈាង មករា

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល