ជីវិតកម្សាន្ដ
Miley Cyrus នឹងចេញបទចម្រៀងថ្មី ក្នុងថ្ងៃខួបកំណើតរបស់អតីតស្វាមី
តារាចម្រៀងនិងសម្តែង Miley Cyrus ចេញបទចម្រៀងថ្មីនិយាយអំពីការស្រឡាញ់ខ្លួនឯងក្នុងថ្ងៃខួប កំណើតអតីតស្វាមីរបស់នាង Liam Hemsworth ។

តារាចម្រៀងរូបនេះបានបញ្ជាក់ពីការចេញចម្រៀងថ្មីរបស់នាងនៅលើបណ្ដាញសង្គមដោយនិយាយថា នាងនឹងចេញបទ “Flowers” នៅថ្ងៃទី ១៣ ខែ មករា។ ព័ត៌មាននេះមិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រនាងអន្ទះសាទន្ទឹងរង់ចាំបទថ្មីពីតារាចម្រៀងស្រីប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ផងដែរ នៅពេលដែលថ្ងៃចេញផ្សាយត្រូវនឹងថ្ងៃខួបកំណើតរបស់ Liam Hemsworth ជាអតីតស្វាមីរបស់នាង។

ជាមួយគ្នានេះ អតីតតារា Disney ក៏បានចែករំលែកទំនុកច្រៀងក្នុងបទថ្មី ដែលអត្ថន័យនៃទនេះធ្វើ ឱ្យអ្នកគាំទ្រនឹកឃើញភ្លាមអំពីរឿងស្នេហាដ៏យូររបស់ Miley និង Liam ធ្វើឲ្យអ្នកគាំទ្រជាច្រើនបាន ប៉ាន់ស្មានថាវាអាចទៅរួចដែលបទចម្រៀងនេះផ្ញើទៅកាន់អតីតស្វាមីរបស់នាង។

យ៉ាងណាមិញ អ្នកគាំទ្រជឿថា ការចេញបទចម្រៀងថ្មីក្នុងថ្ងៃខួបកំណើតរបស់ Liam Hemsworth គឺជាចេតនារបស់ Miley ពីព្រោះកាលពីឆ្នាំ ២០១៣ Miley ក៏បានចេញបទចម្រៀង Wrecking Ball ដែលជាការបង្ហាញពីបញ្ហានៅក្នុងទំនាក់ទំនងរបស់ពួកគេក្រោយអ្នកទាំងពីរបានលុបចោលការភ្ជាប់ពាក្យ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាល្បីលំដាប់ពិភពលោក ១០ រូបនេះ ចំណាយលើអង្គរក្សអស់មិនចេះតិចក្នុងមួយឆ្នាំៗ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ