Connect with us

ព័ត៌មានជាតិ

រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​បន្ត​បេសកកម្ម​​រុករក​តំបន់​ទេសចរ​ណ៍​នៅ​កម្ពុជា

បានផុស

នៅ

ក្រោយ​បញ្ចប់​ខេត្ត​ក្រុង​ចំនួន ២៣ ក្រុម​ការងារ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​នឹង​ចុះ​ទៅ​ខេត្ត​គោលដៅ​ចំនួន​ពីរ​ទៀតក្នុង​បេសកកម្ម​បញ្ចប់ការ​រុករក​​តំបន់​ទេសចរណ៍​កម្ពុជា​ទូទាំង ២៥ ខេត្តក្រុង ដើម្បី​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​និង​កម្មវិធី​ទូរសព្ទ​ដៃ (App)។

លោក ឈិត វណ្ណឫទ្ធិ ប្រធាន​ក្រុម​ដឹកនាំ​បេសកកម្ម​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា នៅ​ពាក់ក​ណ្តាល​ខែ​មករា​នេះ ក្រុម​ការងារ​នឹង​បន្ត​បើក​យុទ្ធនាការ​រុករក​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​គោលដៅ​ចំនួន​ពីរ​ទៀត​គឺ​សៀមរាប និង​ព្រះវិហារ​ ក្នុង​ដំណើរ​រុករក​តំបន់​ទេសចរណ៍​ទូទាំង​ប្រទេស​ដើម្បី​យក​មក​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ និង​នៅលើ​ App ទូរសព្ទ​ដៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​រំពឹង​ទុក​ថា​ ដំណើរ​បេសកកម្ម​នេះ​នឹង​ទទួល​បាន​ជោគជ័យ បើ​ទោះ​បី​ក្រុម​ការងារ​អាច​ជួប​បញ្ហា​ប្រឈម​ខ្លះ​សម្រាប់​ដំណើរ​ចុះ​ការងារ​លើក​នេះ​ក៏​ដោយ​។

»ជា​ធម្មតា​ការ​ដើរ​រុករក​តំបន់​ទេសចរណ៍​នៅ​តាម​តំបន់​ប្រជុំជន​មិន​អី​ទេ តែ​តំបន់​ខ្លះ​នៅ​ឆ្ងាយ​ពិបាក​​​ផ្លូវ​ធ្វើ​ដំណើរ កន្លែង​ខ្លះ​ត្រូវ​ដើរ​ថ្មើរ​ជើង​រុក​រក​តាម​ព្រៃ ហើយ​ត្រូវ​ដេក​តាម​ផ្លូវ​ក៏​មាន​ដែរ«។

លោក​បញ្ជាក់ថា ខេត្តទាំងពីរនេះជា​ខេត្តគោលដៅ​ចុងក្រោយ​សម្រាប់​បេសកកម្ម​រុករក​តំបន់ទេសចរណ៍​ទាំង​ ២៥ ខេត្តក្រុង​ទូទាំងប្រទេស។ តាម​ការ​ចុះ​ប្រមូលទិន្នន័យ​បឋម​ក្នុង​ខេត្ត​គោលដៅទាំងពីរ អាច​មាន​ទីតាំង​តំបន់​ទេសចរណ៍​ប្រមាណ ៤០០ កន្លែង ដែលក្រុម​ការងារ​នឹង​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំងដើម្បី​កត់ត្រា​អាប់ដេតបន្ថែម​​ចូល​លើ​វេប​និង​អេប។

​លោក​បន្តថា ក្រោយ​បញ្ចប់​គម្រោង​នេះ​នឹង​ជា​ផ្នែក​មួយ​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ អាច​ឲ្យ​ភ្ញៀវ​ទេសចរងាយស្រួល​សម្រេច​ចិត្ត​ជ្រើសរើស​ដំណើរ​កម្សាន្ត ពេលមកទស្សនា​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ ក៏​នឹង​កាត់​បន្ថយ​កត្តា​អវិជ្ជមាន​ឲ្យ​បាន​អតិបរមា​ គឺ​ការ​កេង​ចំណេញ​ទៅលើ​ភ្ញៀវ​ទេសចរ​ពី​សំណាក់​អ្នក​ផ្តល់​សេវាកម្ម។

គម្រោង​រយៈពេល ៣ ឆ្នាំ (២០២១-២០២៣) ​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លើ​ការ​​បង្កើត​វេបសាយ​ទេសចរណ៍​កម្ពុជា​ មាន​គោល​បំណង​បង្កើត​កម្មវិធី​ទេសចរណ៍ សម្រាប់​ប្រើប្រាស់​នៅ​លើ​វេប​និង​កម្មវិធី​ទូរសព្ទ​ដៃ ដែល​បង្ហាញ​លម្អិត​អំពី​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​ក៏​មាន​បង្កើត​ជា​ផែន​ទី​បង្ហាញ​ផ្លូវ​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ។

​លោក ឈិត វណ្ណឫទ្ធិ គម្រោង​នេះ​នឹង​បង្កើន​សក្ដានុពល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា តាម​រយៈទិន្នន័យ​ដែលក្រុម​ការងារ​បាន​ចុះស្រាវជ្រាវចងក្រង​ អាច​បង្ហាញ​ដល់​ទេសចរ​ជាតិនិងអន្តរជាតិ​ ស្វែង​រក​ពី​តំបន់​គោលដៅ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​រួម​ទាំង​ផែន​ទី​បង្ហាញ​ផ្លូវ​ធ្វើ​ដំណើរ​ផង​ដែរ។

គម្រោង​បង្កើត​វេបសាយ​ទេសចរណ៍​កម្ពុជារបស់​រាជបណ្ឌិត្យ​សភាកម្ពុជា ​រៀបចំឡើង​មាន​​ទាំង​ភាសា​ខ្មែរ អង់គ្លេស ចិន រុស្សី និងភាសា​​ផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម