Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​បាត់ដំបង​អំពាវនាវ​ដល់​ពលករ​ខ្មែរ​មកពី​ថៃ​កុំ​រត់​គេច​វេះពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​

បានផុស

នៅ

​លោក ងួន រតនៈ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​អំពាវនាវ​ពលករ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ ត្រូវ​ចូលរួម​តាម​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ អនុវត្តតាម​ការណែនាំ​របស់​មន្ត្រី​សុខា​ភិ​បាល ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​គ្រប់​កាលកំណត់​។​

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​ខណៈពេលដែល​លោក​បាន​ដឹកនាំ​មន្ត្រី​សាលាខេត្ត​ ចុះ​ពិ​និ​ត្យ​ស្ថាន​ភាព​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​ជាយដែន​ជាប់​ព្រំប្រទល់​ប្រទេស​ថៃចំនួន៣ស្រុក​រួមមាន​ ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​កំរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាល​បានណែនាំ​ដល់បង​ប្អូន​ពលករ​ថា ​«សូមកុំ​រត់​គេចវេះ​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ឫ មិន​ព្រម​ចូលមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ បើ​ពុំ​នោះទេ​មិន​ត្រឹមតែ​ធ្វើឲ្យប៉ះ​ពាល់​ខាតបង់​ពេលវេលា​សម្រាប់តែ​ខ្លួន​ឯង​ម្នាក់​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​គ្រួសារ​ និង​អ្នកមាន​ទំនាក់ទំនង​ជាមួយ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​គ្នា ​ក្នុង​រយៈពេល​១៤​ថ្ងៃ​ និង​ធ្វើតេស្ត​យក​សំណាក តាម​គោលការណ៍​ក្រសួងសុខាភិបាល​»​។​

លោក​បាន​មានប្រសាសន៍ថា ​ចំពោះ​ពលករ​កំ​ពុងធ្វើការ​ងា​រ​នៅ​ប្រទេស​ថៃ​ បើ​ពុំមាន​កិច្ចការ​ចាំបាច់ សូមកុំ​ទាន់​ត្រឡប់មក​ស្រុកកំណើត​វិញ​ សូម​ធ្វើការ​នៅ​កន្លែង​ណា​នៅ​ទីនោះ​សិន ស្ដាប់​តាម​ការណែ​នាំ​របស់​អាជ្ញា​ធរ​ថៃ​ ពាក់ព័ន្ធ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ ហើយ​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ពួក​មេ​ខ្យល់​ ក្នុង​ការនាំ​ឆ្លងដែន​ខុសច្បាប់ និង​គេចវេះ​ពី​ការពិនិត្យ​សុខភាព និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ការពារ​ព្រំដែន​ទាំងអស់​សូម​បន្ត​ស​ហការគ្នាក្នុងការ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​នូវ​ពលករ​ឆ្លងដែន​។​

គិត​ត្រឹម​ថ្ងៃ​៧ ខែមករា ឆ្នាំ​២០២១ នៅ​ខេត្តបាត់ដំបង​មាន​ពលករ​វិលត្រឡប់​មកពី​ប្រទេស​ថៃ សរុប​ប្រមាណ២១៤០នាក់ ត្រូវបាន​មន្ត្រី​សុខាភិបាល​ធ្វើការ​ពិនិត្យ​សុខភាព និង​យក​សំណាក​សរុប​ប្រ​មាណ១៨០០នាក់ និង​បញ្ចប់​ច​ត្តា​ឡី​ស័ក​ដោយ​អនុញ្ញាតឲ្យ​ត្រឡប់ទៅផ្ទះ​វិញចំនួន៣៣២នាក់ និង​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​មានចំនួន៦​នាក់​ផងដែរ​។​

គួរ​ប​ញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២១​នេះ​ កម្ពុជា​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៣៨៧​នាក់​ ក្នុងនោះ​មាន​២២​នាក់​ជា​ពលករ​ខ្មែរ​មកពី​ថៃ​និង​មាន​អ្នក​បានជាសះ​ស្បើយ៣៦៥​នាក់ ​និង​អ្នកជំងឺ​ចំនួន​២២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម