Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលដំឡើងប្រាក់បំណាច់មុខងារដល់អភិបាលរាជធានី-ខេត្ត ចំនួន ១លាន ១៣ ម៉ឺនរៀល

បានផុស

នៅ

តាមអនុក្រឹត្យលេខ០៤ អនក្រ.បក ចុះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល បានដំឡើងប្រាក់បំណាច់អភិបាលរាជធានី-ខេត្ត ចំនួន ១លាន ១៣ម៉ឺនរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអនុក្រឹត្យលេខ០៤ អនក្រ.បក ប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល ត្រូវបានកែប្រែ និងដំឡើងដូចជា ក្នុងវិស័យរដ្ឋបាល កាទូត និងបច្ចេកទេស, វិស័យអប់រំ​, វិស័យសុខាភិបាល និងវិស័យអប់រំ។ ក្នុងនោះ វិស័យរដ្ឋបាល កាទូត និងបច្ចេកទេស មានចែកតាមថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយថ្នាក់ជាតិ ត្រូវបានដំឡើង និងកែប្រែចាប់ពី ១២លានរៀល ដល់ ៦៣៧,៥០០៛ សម្រាប់ ១៣៧តួនាទី។

សម្រាប់ថ្នាក់ក្រោមជាតិ រដ្ឋាភិបាលបានដំឡើង និងកែប្រែ ប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល ចំនួន ១លាន ១៣ម៉ឺនរៀល ដល់ ៦៣៧,៥០០៛ សម្រាប់ ៥១តួនាទី។ ចំពោះវិស័យអប់រំបានបែងចែកជាវិស័យអប់រំទូទៅ និងពិសេស។ វិស័យអប់រំទូទៅ ប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល ត្រូវបានកែប្រែ និងដំឡើង ចាប់ពី ១,៩៣០,០០០៛ ដល់ ៦៨៧,៥០០៛ សម្រាប់ ១៨៤តួនាទី។

រីឯ ប្រាក់បំណាច់មុខងារផ្នែកអប់រំពិសេស មានចំនួន ១លាន ៨សែនរៀល ដល់ ១,៣៨០,០០០៛ សម្រាប់ ១២តួនាទី។សម្រាប់ប្រាក់បំណាច់មុខងារ ក្នុងវិស័យសុខាភិបាល ១,១៣០,០០០៛ ដល់ ៦៣៧,៥០០៛ សម្រាប់ ៧០តួនាទី។ វិស័យចុងក្រោយគឺ វិស័យយុត្តិធម៌ ត្រូវបានដំឡើង និងកែប្រែប្រាក់ ចាប់ពី ១,៩៣០,០០០៛ ដល់ ៧០៧,៥០០៛ ក្នុង ៣៦តួនាទី៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

Sokha Hotels

ព័ត៌មានពេញនិយម